កប់​ហ្មង សាន ផានិត ទិញរ​រថយន្ត​១​គ្រឿង​ទៀត​បន្ថែម​ពីលើ​រថយន្ត​២​គ្រឿង​សុទ្ធតែ​ស៊េរី​ខ្ពស់

1316
ចែករម្លែក

នៅថ្ងៃនេះ សាន ផានិត បាន​ទិញ​រថយន្ត Prius ស៊េរី​ឆ្នាំ ២០០៧ មួយគ្រឿង​ទៀត​បន្ថែម​ពីលើ​រថយន្ត​២​គ្រឿង​សុទ្ធតែ​ម៉ាក​ល្បីៗ​ដែល​ប្រើប្រាស់​រាល់ថ្ងៃ​។​

សាន ផានិត បាន​ប្រាប់ Sabay ថា រថយន្ត Prius ១​គ្រឿង​នេះ​លោក​ទិញ​ជូន​ភរិយា​ជាទី​ស្រឡាញ់​ក្នុងតម្លៃ​ជាង​១​ម៉ឺន​ដុល្លារ បន្ថែម​ពីលើ​រថយន្ត Hummer និង Mercedes s550 ។ “​ឡាន​បង​សម្រាប់​ការងារ​បង គឺ​បង​ជិះ Hummer នៅ​មណ្ឌលគិរី តែ​ឥឡូវ​បង ជួល​ឲ្យ​ក្រុមហ៊ុន​ទេសច​ចរណ៍ មក​ភ្នំពេញ​បង​ជិះ Mercedes S550 “​។​

​ក្រៅពី​ទិញ​រថយន្ត​ឲ្យ​ប្រពន្ធ​លោក​ក៏បាន​ទិញ​ដី​នៅ ខេត្តសៀមរាប ចំនួន​២​កន្លែង និង​ដី​នៅ​ខេត្ត មណ្ឌលគិរី ចំនួន​២​កន្លែង​ផងដែរ​។ ចំណែកឯ​ថវិកា​ដែល​យក​ទិញ​រថយន្ត និង​ដី​ច្រើន​កន្លែង​នេះ គឺជា​កម្លាំង​ញើស​ឈាម​របស់លោក ប្រឹងប្រែង​ជាមួយ​ភរិយា បើក​ក្រុមហ៊ុន​ទេសចរណ៍​កន្លងមក​នៅ​ខេត្ត មណ្ឌលគិរី និង​ទ្រព្យសម្បត្តិ​មួយចំនួន​បានមកពី​ម្ដាយក្មេក​។ នេះ​បើតាម​ការបញ្ជាក់​ពី លោក សាន ផានិត​៕


​អត្ថបទ​៖Sabay

ទីតាំងផ្សាយពាណិជ្ជកម្ម