រញ្ជួយ​ដី​ខ្លាំង​វាយប្រហារ​អា​ឡា​ស្កា

872
ចែករម្លែក

រញ្ជួយដីកំលាំង៧រិច្ឆទ័របានវាយប្រហាររដ្ឋអាឡាស្កា របស់អាមេរិកកាលពីថ្ងៃសុក្រទី៣០វិច្ឆិកាបណ្តាអោយប្រជាជននាំគ្នារត់ចេញពីអាគារនិងមានការព្រមានអំពីរលកស៊ូណាមីមួយភ្លែតសំរាប់តំបន់ឆ្នេរ។

រញ្ជួយដីមានស្នូលនៅជំរៅជាង៤០គីឡូម៉ែត្រស្ថិតនៅចម្ងាយប្រមាណ១១គីឡូម៉ែត្រខាងជើងក្រុងអ៊ែងឃ័រេច។រញ្ជួយតិចៗតាមក្រោយប្រមាណ៤០លើកក៏ត្រូវបានគេសំគាល់ឃើញផងដែរ។

ការិយាល័យប៉ូលិសក្រុងបាននិយាយថា រញ្ជួយដីបណ្តាលអោយខូចខាតហេដ្ឋារចនាសម្ពន្ធក្នុងក្រុងអ៊ែងឃ័រេច រួមមានផ្ទះនិងផ្លូវថ្នល់ តែមិនទាន់មានរបាយការណ៍អំពីការស្លាប់ឬរងរបួសមនុស្សនៅឡើយទេ។

ការព្រមានអំពីរលកស៊ូណាមី ក៏ត្រូវបានចេញសំរាប់តំបន់ឃុក អ៊ិនឡេតនិងឧបទ្វីបខេណាយ ក្រោយការរញ្ជួយ តែក្រោយមកបានដកចេញវិញ៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម