អបអរសាទរ​នៃ​ការដាក់បញ្ចូល​«​ល្ខោនខោល​»​ចូលក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​អរូបី​យ​នៃ​មនុស្សជាតិ​

1757
ចែករម្លែក

​ដោយៈ​វ៉ៃ​គោ​ស្វាយរៀងៈ​ដូច​អ្វីដែល​ជាការ​គ្រោងទុក​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នៅ​ទូទាំង​ខេត្តស្វាយរៀង​មាន​វត្ត​ចំនួន​២៤៤​វត្ត​ស្នាក់ការ​ថ្វាយបង្គំ​ពា​ហិ​សាសនា​(​សាសនា​ដ៏​ទៃ​)​ចំនួន​៤៩​កន្លែង​។​ពួគគាត់​បាន​ទូងស្គរ​ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍ ជា​ប្រវត្តិសាស្ត្រ​នៃ​ការដាក់បញ្ចូល​«​ល្ខោនខោល​»​ចូលក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​អរូបី​យ​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​ក្នុងនោះ​អ្នកចូលរួម​មាន​ចំនួន​៣៤៦៨​អង្គ​/​នាក់​។​បើតាម​ការ​ឱ្យដឹងពី​សំណាក់​លោក​ទីវ​សុភា​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តស្វាយរៀង​នៅ​យប់​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថាៈ​ដោយឡែក​នៅ​ក្រុង​ស្វាយរៀង​វិញ​ក៏មាន​រៀបចំ​ពិធី​ទូងស្គរ​នេះ​ដោយមាន​ការចូលរួម​ពី​លោក ណុប ចំរើន អភិបាលក្រុង​ស្វាយរៀង​បាន​អញ្ជើញ​ក្នុង​ពិធី វាយគង ការ​ទូងស្គ ទះ​ប៉ោត គោះ​ត្រដោក នឹង​បន្លឺឡើង ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍ ជា​ប្រវត្តិសាស្ត្រ​នៃ​ការដាក់បញ្ចូល «​ល្ខោនខោល​» ចូលក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​អរូបី​យ​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ និង​មានការ​ចូលរួម​ពី​ព្រះសង្ឃ សិស្ស​និស្សិត​សរុប​៧៣​អង្គ​នាក់​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​វត្ត​ព្រៃ​ឆ្លាក់​សង្កាត់​ព្រៃ​ឆ្លាក់​ក្រុង​ស្វាយរៀង ។​

​លោក ទីវ សុភា បានឱ្យដឹង​បន្ថែមទៀតថាៈ​នេះ​គឺជា​មោទនភាព​ថ្មី​មួយទៀត សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា ហើយ​សមិទ្ធផល​នេះ គឺជា​លទ្ធផល​នៃ​កិច្ចប្រឹងប្រែង​ដ៏​យូរអង្វែង និង​ការពុះពារ​យ៉ាងសកម្មរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា និង​ការគាំទ្រ​យ៉ាង​ផុលផុស​ពី​សិល្បៈករ អង្គការ សមាគមន៍ សង្គម​ស៊ីវិល ដែល​ធ្វើការ​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ និង​ការគាំទ្រ​លើកទឹកចិត្ត​ពី​មហាជន​ទូទៅ និង​ប្រជាជន​កម្ពុជា​ទាំងមូល ។​

​ការដាក់បញ្ចូល​«​ល្ខោនខោល​»​ទៅក្នុង​បញ្ជី​អរូបី​យ​នៃ​មនុស្សជាតិ​នាពេលនេះ​គឺជា​ការរួមចំណែក​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​ល្បី​សុះសាយ​ទូទាំង​ពិភពលោក​ហើយ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​តួអង្គ​កាន់តែ​លេចធ្លោរ​ថែមទៀត នៅលើ​វេទិកា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ។​

​សូមបញ្ជាក់ថា «​ល្ខោនខោល​» ដែលជា​ស្នាដៃ​សិល្បៈ​បុរាណ​ដ៏​វិសេសវិសាល​អស្ចារ្យ​របស់​ក​ម្ពុ​ជា ត្រូវបាន​អង្គការ​យូណេស្កូ​សម្រេច​ដាក់ចូល​ក្នុង​បញ្ជី បេ​តិក​ភ័​ណ្ឌ​ពិភព​អរូបី​យ​នៃ​មនុស្សជាតិ ក្នុងឱកាស​កិច្ចប្រជុំ​លើក​ទី​១៣ ក្នុង​ទីក្រុង​ព័រ​ល្វី​ស នៃ​សាធារណរដ្ឋ​ម៉ូ​រី​ស នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ៕S/​

​អបអរសាទរ​នៃ​ការដាក់បញ្ចូល​«​ល្ខោនខោល​»​ចូលក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​អរូបី​យ​នៃ​មនុស្សជាតិ

ទីតាំងផ្សាយពាណិជ្ជកម្ម