​ខេត្តពោធិសាត់​អបអរសាទរ​ការដាក់​ប​ញ្ជូ​ល​ល្ខោនខោល​ចូល​ក្នង​បញ្ជី​បិ​តិក​ភ័​ណ្ឌ​

1748
ចែករម្លែក

​ដោយ​ពស​/​ពោធិសាត់​:​លោកស្រី ម៉ែន ផល្លី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នៅវេលា​ម៉ោង​១០​យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​បាន​ដឹកនាំ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ចូលរួម​វាយគង​ទូងស្គ​ទះ​ប៉ោត​និង​គោះ​ត្រដោក​នៅមុខ​សាលាខេត្ត​ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ នៃ​ការដាក់បញ្ចូល «​ល្ខោនខោល​» ចូលក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​អរូបី​យ នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​។​

​សូមបញ្ជាក់ថា «​ល្ខោនខោល​» ដែលជា​ស្នាដៃ​សិល្បៈ​បុរាណ​ដ៏​វិសេសវិសាល​អស្ចារ្យ​របស់​ក​ម្ពុ​ជា ត្រូវបាន​អង្គការ​យូណេស្កូ​សម្រេច​ដាក់ចូល​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភព​អរូបី​យ នៃ​មនុស្សជាតិ ក្នុងឱកាស​កិច្ចប្រជុំ​លើក​ទី​១៣ នាទី​ក្រុង​ព័រ​ល្វី​ស នៃ​សាធារណរដ្ឋ​ម៉ូ​រី​ស នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅ​៕S/

​ខេត្តពោធិសាត់​អបអរសាទរ​ការដាក់​ប​ញ្ជូ​ល​ល្ខោនខោល​ចូល​ក្នង​បញ្ជី​បិ​តិក​ភ័​ណ្ឌ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ