ត្រី​បា​ឡែ​ន​៥០​ក្បាល​ងាប់​បន្ថែមទៀត​ក្នុង​ការជាប់​ខ្លួន​នៅ​ឆ្នេរសមុទ្រ​នូ​វែ​ល​សេ​ឡង់​

2157
ចែករម្លែក

ត្រីបាឡែរាប់សិបក្បាលបានហែលមកទើរងាប់នៅឆ្នេរសមុទ្រនៃប្រទេសនូវែលសេឡង់ក្នុងការជាប់ខ្លួនទើរលើឆ្នេរសមុទ្រនេះជាលើកទី៥ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង។

កាលពីពេលថ្មីនេះ ហ្វូងត្រីបាឡែន ប្រហែល៩០ក្បាល បានហែលមកទើរលើឆ្នេរសមុទ្រនៅប្រជុំកោះChatham ចម្ងាយប្រហែល៨០០គីឡូម៉ែត្រនៃប្រទេសនូវែលសេឡង់ ប៉ុន្តែ ត្រីបាឡែនចំនួនជាងពាក់កណ្តាល ​ត្រូវបានរកឃើញងាប់នៅឆ្នេរសមុទ្រ។

ហេតុផលដែលត្រីបាឡែននិងត្រីផ្សោតបានហែលមកទើរងាប់បែបនេះ មិនត្រូវបានគេដឹងច្បាស់នោះទេ ប៉ុន្តែវាអាចមកពីមានជំងឺ ការផ្លាស់ទីជម្រកខុស លក្ខណៈភូមិសាស្ត្រ ការដេញខាំស៊ីគ្នាទៅវិញទៅមកនិង អាកាសធាតុអាក្រក់។

កាលពី៤ថ្ងៃកន្លងទៅនេះ ត្រីបាឡែនចំនួន១៤៥ក្បាល ត្រូវបានរកឃើញងាប់នៅកោះStewart ប្រទេសនូវែលសេឡង់ ៕ដោយ៖សុខា/sn

បាឡែននិងត្រីដូហ្វាំងហែលមកទើរតាមឆ្នេរនូវែលសេឡង់

ទីតាំងផ្សាយពាណិជ្ជកម្ម