មេធាវី​និយាយថា ប្រ៊ែ​ត​ភី​ត​និង​ចូ​លី​ឈានដល់​កិច្ចព្រមព្រៀង​ឃុំគ្រង​កូនៗ​

1229
ចែករម្លែក

​ពីរ​ឆ្នាំ​បន្ទាប់ពី​ដាក់ពាក្យ​សុំ​លែងលះគ្នា ប្រ៊ែ​ត ភី​ត និង អ៊ែន​ជែ​លី​ណា ចូ​លី បាន​ឈានដល់​កិច្ចព្រមព្រៀង​ថែរក្សា​កូន​ទាំង​៦​របស់​ពួកគេ​។​

​មេធាវី​របស់​ចូ​លី លោកស្រី​សាម៉ុន​ថា ប្លេ​ដេ​ហ្ស​ង់ បាន​ប្រាប់​វេ​ប​សាយ Entertainment Tonight ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​កិច្ចព្រមព្រៀង​ឃុំគ្រង​កូនៗ​ត្រូវបាន​យល់ព្រម​កាលពី​២​សប្តាហ៍​មុន ហើយ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ភាគី​ទាំង​២​និង​ចៅក្រម​”​។​

​សេចក្ដីថ្លែងការណ៍​បាន​បន្តថា “​កិច្ចព្រមព្រៀង​ដែល​ផ្អែកលើ​អនុសាសន៍​របស់​អ្នកវាយតម្លៃ​អំពី​ការឃុំ​គ្រង​កូន បាន​លុបបំបាត់​តម្រូវការ​សម្រាប់​ការឡើង​សវនាការ​។ ឯកសារ​និង​ព័ត៌មាន​លម្អិត​នៃ​កិច្ចព្រមព្រៀង​នេះ​គឺ​ត្រូវ​រក្សា​ជាការ​សម្ងាត់​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​កូន​”​។​

​ទាំង​អ្នកតំណាង​របស់​ប្រ៊ែ​ត​ភី​ត និង​ចូ​លី មិនបាន​ផ្តល់យោបល់​អ្វី​ទេ នៅពេល​ទូរទស្សន៍ Fox News សុំ​ផ្តល់​បទសម្ភាសន៍​៕ ដោយ៖ កញ្ញាដាលីស

ចូ​លី​និង​ភី​ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​មើលថែ​កូន​ទាំង​៦

ទីតាំងផ្សាយពាណិជ្ជកម្ម