សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​បង្ក្រាប​រថយន្ត​ដឹក​ធ្យូង​បង្កប់​ឈើ​ប្រណីត​

1161
ចែករម្លែក

ដោយ:សុខុម​/ស្ទឹងត្រែង ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឈរជើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៧ ស្ថិត​ត្រង់ចំណុច​ភ្នំ​ក្រហម ព្រំប្រទល់​ខេត្តស្ទឹងត្រែង​ខេត្តក្រចេះ បានធ្វើការ​បង្ក្រាប​រថ​យន្ត​សាំ​យ៉ុង​មួយគ្រឿង លួច​បង្កប់​ឈើ​ប្រណីត​។​

ការបង្ក្រាប​នោះ​សមត្ថកិច្ច​បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី៣០ ខែវិច្ឆិកា​ឆ្នាំ២០១៨ ម្សិលមិញ​។ នៅ​ព្រឹក​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នេះ​សមត្ថកិច្ចបានចាប់ផ្ដើម ​វាស់​ឈើ​ក្រោយ​ប​ពី​បង្ក្រាបបាន​។​

បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា កាលពី​ថ្ងៃទី៣០ វិច្ឆិកា​ម្សិលមិញ​រថយន្ត​សាំ​យុង​មួយគ្រឿង​ពាក់​ស្លាក​លេខ​កំពង់ចាម​2A 3067 ពណ៌​សំបក​ឪឡឹក​មួយគ្រឿង​បាន​ដឹក​ធ្យូង​និង​សំបក​អេតចាយ លួច​បង្កប់​ឈើ​​​ប្រណីត​ប្រភេទ​ធ្នង់​ពីក្រោម​។ រថយន្ត​មួយគ្រឿង​នោះបាន​លួច​ដឹកឈើ​ចេញពី​ក្រុង​ស្ទឹងត្រែង​បម្រុង​ឆ្លងកាត់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​ចូលទៅ​កាន់​ខេត្តក្រចេះ​ក៏ប៉ុន្តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​ឈរជើង​នៅ​ចំណុច​ភ្នំ​ក្រហម​លើ​កំណាត់​ផ្លូវជាតិ​លេខ៧ មានការ​សង្ស័យ​ឃាត់​ត្រួតពិនិត្យ​ទើប​ដឹងថា​រថយន្ត​ដឹក​ធ្យូង​ដឹក​បាវ​សម្បក​កំប៉ុង​អេតចាយ​មាន​លួច​បង្កប់​ឈើ​ប្រណីត​ពីក្រោម​បន្លំ​ភ្នែក​សមត្ថកិច្ច​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​ ក្រោយពី​ឃាត់​រួច​រថយន្ត​ត្រូវបាន​យកមក​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ​ ដែល​ស្ថិតនៅ​ភ្នំ​ក្រហម​ក្រុង​ស្ទឹងត្រែង ​ដើម្បី​ធ្វើការ​វាស់វែង​បន្ត​ទៅតាម​និតិ​វិធី​ច្បាប់ ជា​បន្តទៀត​៕B/

 

ទីតាំងផ្សាយពាណិជ្ជកម្ម