ប្រជាពលរដ្ឋ​ខេត្តសៀមរាប សាទរ​ការដាក់បញ្ចូល​ល្ខោនខោល​របស់​កម្ពុជា ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​យ នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​នី​ស្កូ​

1656
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: ដើម្បី​អបអរសាទរ​ជា​ទិវា​ប្រវត្តិសាស្ត្រ​របស់​ជាតិ​កម្ពុជា​ទាំងមូល ដោយ​គណៈកម្មការ​អន្តររដ្ឋាភិបាល សម្រាប់​ការការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​យ នៃ​មនុស្សជាតិ ក្នុងឱកាស​កិច្ចប្រជុំ​លើក​ទី​១៣​នៅ​ទីក្រុង​ព័រ​ល្វី​ស នៃ​សាធារណ រដ្ឋ​ម៉ូ​រី​ស នា​ថ្ងៃទី​២៨ ខែ វិច្ឆិកា ឆ្នាំ​២០១៨ ដែលជា​មោទនភាព​ថ្មី​មួយទៀត សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ល្ខោនខោល របស់​កម្ពុជា​បានទទួល​ស្គាល់​ជា​ស្នាដៃ​សិល្បៈ​បុរាណ​ដ៏​វិសេសវិសាល​អស្ចារ្យ​និង​មានតម្លៃ​ជាស​កល​។​

ប្រជាពលរដ្ឋ​ខេត្តសៀមរាប សាទរ​ការដាក់បញ្ចូល​ល្ខោនខោល​របស់​កម្ពុជា ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​យ នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​នី​ស្កូ​៕ គូលែន​

​ក្នុង​រាត្រី​ថ្ងៃ​សុក្រ ៨​រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​ថ្ងៃទី​៣០ ខែ វិច្ឆិកា គ​.​ស​២០១៨ មាន​រៀបចំ​ធ្វើការ​ជួបជុំ​ទទួល​សាទរ ការដាក់បញ្ចូល​ល្ខោនខោល​ខ្មែរ បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​នី​ស្កូ នៅ​បរិវេណ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ក្រោម​វត្តមាន​របស់លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត គរុ​សិស្ស ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ​ផងដែរ​។​

​បន្ទាប់ពី​ធ្វើការ​ទូង​ផ្គរ​ជ័យ ទទួល​សាទរ​ការដាក់បញ្ចូល​ល្ខោនខោល​ខ្មែរ បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​នី​ស្កូ ក៏មាន​ការសម្តែង ល្ខោនខោល ដោយ​ក្រុម​សាលា​វិចិត្រសិល្បៈ​នៃ​មន្ទីរ​វប្បធម៌ និង វិចិត្រសិល្បៈ​ខេត្តសៀមរាប​រួចមក លោក បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​គូសបញ្ជាក់ថា នេះ​ជា​ទិវា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដែល​បាន​ដាក់ចូល ល្ខោនខោល​កម្ពុជា ក្នុង​បញ្ជី​សម្បត្តិ​វប្បធម៌​ពិភពលោក ។ លោក​បណ្ឌិត​បន្តទៀតថា លទ្ធផល​ទាំងនេះ ក៏ដោយ​ប្អូនៗ ក្មួយៗ​ជា​សិល្បៈករ សិល្បៈការី និង ការគាំទ្រ​លើកទឹកចិត្ត​ពី​មហាជន​ទូទៅ និង ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​ផង នោះ ក្នុងការ​ថែរក្សា​អភិរក្ស​នូវ​ល្ខោនខោល ដែលជា​សម្បត្តិ​វប្បធម៌​របស់​ជាតិខ្មែរ​យើង​។​

​លោក​បាន​បញ្ជាក់ថា កត្តា​ទាំងនេះ​ក៏​ស​បញ្ចាក់​ផងដែរ ក្រុម​សិល្បៈករ សិល្បៈការី​យើង​បាន​ខិតខំ​យកចិត្តទុកដាក់ ថែរក្សា​វប្បធម៌​ជាតិ ដែលជា​អត្តសញ្ញាណ​នៃ​ដូង​ព្រលឹង​ជាតិ​យើង ។ ម្យ៉ាងទៀត បើ​មិនមាន​ប្អូនៗ ក្មួយៗ ដែលជា​អ្នក​បន្តវេន​ទេនោះ វប្បធម៌​ជាតិ នឹងត្រូវ​វិនាស​សាបសូន្យ​ជាក់​ជាមិនខាន ។ ក្នុងនោះ ដែរ​លោក បណ្ឌិត ក៏បាន​ធ្វើការ​កោតសរសើ​រ ចំពោះ​សិល្បៈករ សិល្បៈការី​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​អបអរសាទរ នា ពេលនេះ ក្នុងនាម​អាជ្ញាធរខេត្ត ក្រុមប្រឹក្សា​ខេត្ត រួមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​ទាំងអស់​ក្នុង​ខេត្តសៀមរាប សូម​ធ្វើការ​ស្វាគមន៍ ចំពោះ​វត្តមាន​ភ្ញៀវ​ជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី ធ្វើ​ឲ្យ​មាន​ភាព​អា​ធិ​កអាធ​ម​ទៀតផង​។​

​ការដាក់បញ្ចូល​ល្ខោនខោល ជា​បេតិកភណ្ឌ​ខ្មែរ​ទី​៥ បន្ទាប់ពី​ប្រាសាទអង្គរវត្ត ,​របាំ​ក្បាច់បុរាណ​ខ្មែរ (​របាំ​ព្រះរាជ​ទ្រព្យ​), ប្រាសាទព្រះវិហារ ដែល​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ មាន​ភាព​រំភើព​សប្បាយ​រីករាយ​ក្រៃលែង​។ ការដាក់ ល្ខោនខោល ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​អរូបី​យ​នៃ​មនុស្សជាតិ តាម​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ អន្តររដ្ឋាភិបាល​សម្រាប់​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​យ របស់​អង្គការ​យូណេស្កូ ជា​លទ្ធផល​នៃ​កិច្ចប្រឹងប្រែង​ដ៏​យូរអង្វែង និង ការពុះពារ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ សម្តេច​តេ​ជោ នាយក រដ្ឋមន្ត្រី និង ការគាំទ្រ​ពី​សិល្បៈករ អង្គការ សមាគមន៍ សង្គម​ស៊ីវិល ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ និង ការគាំទ្រ​លើកទឹកចិត្ត​ពី​មហាជន​ទូទៅ និង ប្រជា ពលរដ្ឋ​ខ្មែរ​ទាំងមូល​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម