សម្ពោធ​ហាង​លក់ទំនិញ​ផលិតផល​គ្រឿងសំណង់​និង​គ្រឿង​សង្ហា​រឹម​ធំ​បំផុត​ដំបូង​គេ​នៅ​កម្ពុជា​

3643
ចែករម្លែក
  • 86
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​ហាង​លក់ទំនិញ​ផលិតផល​គ្រឿងសំណង់​និង​គ្រឿង​សង្ហា​រឹម​ធំ​បំផុត​ដំបូង​គេ​នៅ​កម្ពុជា ដែលមាន​ទំនិញ​ជាង​១០​ម៉ឺន​មុខ​ត្រូវ​សម្ពោធ​ដាក់ឱ្យ​ដំណើការ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨​។​សម្ពោធ​ហាង​ដាក់ឱ្យ​ដំណើការ​នេះ​ក្រោម​វត្តមាន​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​។​

​ហាង​គ្លូ​ប៊​ល​ហៅ​ស៍​(GlobalHouse)​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ប៉ា​យ៉ាប​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ជាការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ថៃ និង​ក្រុមហ៊ុន​ក្នុងស្រុក​។​តាមរយៈ​វត្តមាន គ្លូ​ប៊​ល​ហៅ​ស៍នឹង​ជួយ​ទ្រទ្រង់​ដល់​វិស័យ​ឧស្សាហ​កម្មវិស័យ​សំណង់​និង​គ្រឿង​សង្ហា​រឹម​នៅ​កម្ពុជា​ព្រមទាំង​បង្កលក្ខណៈ​ងាយស្រួល​ដល់​វិនិយោគិន​ពាណិជ្ជករ​និង​អតិថិជន​ក្នុងស្រុក​មិនបាច់​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​ទិញ​ទំនិញ​ទាំងនេះ​ចំណេញ​ទាំង​ពេលវេលា​និង​ប្រាក់កាស​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ហាង​លក់ទំនិញ​គ្លូ​ប៊​ល ហៅ​ស៍ លោក អា​ពី​ស៊ីត រូ​ជី​កៀត​កាំ​ច​ន​(Apisit Ru Ji Keat Kamjorn )​ប្រធាន​ក្រុមហ៊ុន Global House Cambodia បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​វត្តមាន Global House​នៅ​ប្រទេស​កម្ពុជា​នេះ​កើតឡើង​ពី​កិច្ច​សហការគ្នា​រវាង​វិនិយោគិន​ប្រទេស​ថៃ​។​

លោក WITOON SURIYANAKUL​ជាមួយ​លោក​ឧ​ញ៉ា​លី​យ៉ុង​ផាត់​ប្រធាន​ក្រុមហ៊ុន​LYPGroup​។​តាមរយៈ​ការវិនិយោគទុន​រួមគ្នា​ក្រុម​ហុន​ទាំង​ពីរបាន​នាំយក​នូវ​ទំនិញ​រាប់សែន​មុខ​ពី​បណ្តា​ក្រុមហ៊ុន​ធំៗ​លើ​សកលលោក​មក​ដាក់​លក់​ក្នុង​ហាង​តែមួយ​និង​អាចធ្វើឱ្យ​លោក​អ្នកមាន​ភាពងាយស្រួល​ចំណេញ​ពេលវេលា​និង​ទទួលបាន​តម្លៃថោក​សមរម្យ​។​
​ ​
​លោក​អា​ពី​ស៊ីត​បានឱ្យដឹងថាៈ​GlobalHouse​ត្រូវបាន​កកើតឡើងរ​យៈ​ពេល​ប្រមាណ​២០​ឆ្នាំ​មកហើយ​និង​បាន​ពង្រីក​សាខា​របស់ខ្លួន​រហូតដល់​ទៅ​ជាង​៦០​សាខា​ទូទាំងប្រទេស​ថៃ​និង​បាន​បោះជំហាន​ទៅ​ក្រៅប្រទេស​លើកដំបូង​របស់ខ្លួន​មកកាន់​ទឹកដី​ប្រទេស​កម្ពុជា​នៅ​ចុងឆ្នាំ​២០១៨​នេះ​។​ការរីកលូតលាស់​បែប​នេះ​ក៏​ដោយសារតែ​GlobalHouse​នាំយក​ផលិតផល​ដែលមាន​គុណភាព​ពី​បណ្តា​ក្រុមហ៊ុន​ធំៗ​ទូទាំង​ពិភពលោក​។​

​ជា​តម្រូវការ​ចាំបាច់​ស​ម្រា​ប់​អ្នកប្រើប្រាស់​ជាពិសេស​តម្លៃថោក​សមរ​ម្យ​សេវាកម្ម​ល្អ​និង​ងាយស្រួល​ក្នុង​ការទិញ​ទំនិញ​មកកាន់​កន្លែង​តែមួយ​អាច​រក​ទិញ​បាន​គ្រប់មុខ​។​ហាង​GlobalHouse​មាន​លក់ទំនិញ​ជាង​១០​ម៉ឺន​មុខ មាន​ជាអាទិ៍​៖ គ្រឿងសំណង់ គ្រឿង​សង្ហា​រឹម គ្រឿងអគ្គិសនី និង​ឧបករណ៍​ជាង​ជាដើម​។​
​ ​
​លោក ឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​ក្រុមហ៊ុន LYP Group និង​ជា​ម្ចាស់​ភាគហ៊ុន​ធំ​នៃ​ក្រុមហ៊ុន Global HouseCambodia​បាន​មានប្រសាសន៍ថា​៖​វត្តមាន​របស់​គ្លូ​ប៊​ល​ហៅ​ស៍​នៅពេលនេះ​ជា​លទ្ធផល​នៃ​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​នាំមុខ​ទី​១​របស់​ប្រទេស​ថៃ​គឺ​SiamGlobalHouseLtd.​និង​ក្រុមហ៊ុន​ក្នុងស្រុក​និង​ជាការ​បង្ហាញឱ្យឃើញ​ពី​ទស្សនៈវិស័យ​នៃ​ការអភិវឌ្ឍន៍​ផ្នែក​ធុរកិច្ច​។​

​ក្រុមហ៊ុន Global House ចំកាត់ បានទទួល​ជោគជ័យ​នៅ​ប្រទេស​ថៃ​អស់​រយៈពេល​២០​ឆ្នាំ​មកហើយ ឥឡូវនេះ មាន​វត្តមាន​លើកដំបូង​ក្នុងប្រទេស​កម្ពុជា​ដែល​នឹង​ជួយ​ទ្រទ្រង់​ដល់​វិស័យ​ឧស្សាហកម្ម វិស័យ​សំណង់ និង​គ្រឿង​សង្ហា​រឹម ក៏ដូចជា​រួមចំណែក​អភិវឌ្ឍន៍៍​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា​។​
​ ​
​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ដាក់​ដំណើរការ​ហាង​គ្លូ​ប៊​ល​ហៅ​ស៍​ថា​៖“​ការបើក​គ្លូ​ប៊​ល​ហៅ​ស៍​នៅពេលនេះ​ជា​សមិទ្ធផល​មួយ​ធំ​ណាស់​ដែល​រួមចំណែក​ជាមួយនឹង​ការអភិវឌ្ឍ​ជាតិ​មាតុភូមិ​របស់​កម្ពុជា​និង​ជាការ​រួមចំណែក​បំពេញ​បន្ថែម​នូវ​សេវា​មួយ​ដ៏​ធំ​ដែលមាន​មុខទំនិញ​រហូត​ទៅដល់​១០​ម៉ឺន​មុខទំនិញ​” ។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​អបអរ​និង​គាំទ្រ​ក្រុមហ៊ុន​GlobalHouse​ក្នុងការ​វិនិយោគ​ក្នុង​ទីផ្សារ​ផលិតផល​សម្ភារៈ​សំណង់​ផលិតផល​តុបតែង​គេហដ្ឋាន​ដែល​វិស័យនេះ​កំពុង​តែមាន​សន្ទុះ​ខ្លាំងក្លា​ដែល​តាម​ការប៉ាន់ស្មាន​ក្នុង​រយៈពេល​១៥​ឆ្នាំ​ពី​២០១៥​ដល់​២០៣០​តម្រូវការ​លំនៅដ្ឋាន​ទូទាំងប្រទេស​មាន​ប្រមាណ​១​លាន​លំនៅដ្ឋាន​។​

​លោក​បាន​លើកឡើងថា “​ផលិតផល​នៅទីនេះ​និង​នៅ​ប្រទេស​ថៃ មានគុណ​ភាពដូចគ្នា តែ​នៅទីនេះ មានតម្លៃ​ថោក​ជាង​មាន​ជម្រើស​ច្រើនជាង​មិនចាំបាច់​កក់​សំបុត្រ​យន្តហោះ​មិនចាំបាច់​ជិះ​តាក់ស៊ី​មិនបាច់​ស្នាក់នៅ​សណ្ឋាគារ​និង​ការចំណាយ​លើ​ការហូបចុក​ទេ​។​
ដូច្នេះ​វត្តមាន​របស់ គ្លូ​ប៊​ល ហៅ​ស៍​នៅ​កម្ពុជា មាន​សារៈសំខាន់​ផ្តល់​ផលប្រយោជន៍​ច្រើន​ផ្តល់​ភាពងាយស្រួល​ចំណេញ​ថវិកា​ចំណេញ​ពេលវេលា​និង​រហ័ស​”​។​ទន្ទឹមនឹងនេះ​លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​សំណូមពរ​បុគ្គលិក​ប្រមាណ​ជាង​៣០០​នាក់​នៅ​គ្លូ​ប៊​ល​ហៅ​ស៍​បម្រើ​សេវាកម្ម​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​និង​កុំ​រើសអើង សំដីសំដៅ​ឱ្យ​សមរម្យ​។​

​លោក​ជា​សុផារ៉ា​ក៏បាន​ចាត់ទុក​ការវិនិយោគ​នេះ​ជាការ​រួមចំណែក​ដ៏​ធំធេង​ជាមួយ​ចំណង​សាមគ្គីភាព​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​ព្រះរាជាណាចក្រ​ថៃ​។​ជាការ​រួមចំណែក​គាំទ្រ​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ​ញគ​មហា​សេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​លោក​បាន​បន្តថា​៖​ប្រទេសជិតខាង​គឺជា​មិត្តភក្តិ​រួមចំណែក​នៅក្នុង​ការ​អភិ​វ្ឍ​ដោយ​គោរព​នូវ​បុ​រណ​ភាព​ទឹកដី​រៀងៗ​ខ្លួន​៕S/

ចំណងជើង​រូបថត​៖​លោក​ជា​សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​អញ្ជើញ​បើកសម្ពោធ​ហាង​លក់ទំនិញ​ផលិតផល​គ្រឿងសំណង់​និង​គ្រឿង​សង្ហា​រឹម​ធំ​បំផុត​ដំបូង​គេ​នៅ​កម្ពុជា ដែលមាន​ទំនិញ​ជាង​១០​ម៉ឺន​មុខ​(​រូបៈ សុផល​)



ទីតាំងផ្សាយពាណិជ្ជកម្ម