គួរ​ឲ្យ​អាសូរ​ណាស់​! បាត់​ខ្លួន​រាប់​ខែ ដល់​ប្រទះឃើញ​នៅសល់តែ​គ្រោងឆ្អឹង​

935
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: គ្រោងឆ្អឹង​បុរស​ម្នាក់​សង្ស័យ​ជា​មនុស្ស​អនាថា ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​នៅ​រាយប៉ាយ​ក្នុង​វាល​ស្បូវ បន្ទាប់ពី​បាត់​ខ្លួន​រាប់​ខែ​មកហើយ​។ ការប្រទះឃើញ​គ្រោងឆ្អឹង​នេះ កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅ​ចំណុច​ជើងភ្នំ​ដាន​ខ្ទីង​ស្ថិត​ក្នុងភូមិ​ទូល​ខ្ពស់​ឃុំ​ភ្នំព្រឹក​ស្រុក​ភ្នំព្រឹក​។​

​លោក សារ៉េត វិ​សេដ្ឋ អធិការ​ង​នគរបាល​ស្រុក​ភ្នំព្រឹក បានឱ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី​២៩​ខែវិច្ឆិកា​មាន​អ្នកភូមិ​ម្នាក់​ឈ្មោះ​គី គា​អាយុ​៣៣​ឆ្នាំ ដើររក​ឃ្មុំ​បាន​ប្រទះឃើញ ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែម្តង​។ ចំណែក​គ្រោងឆ្អឹង​នោះ មិន​ស្គាល់​អត្តសញ្ញាណ​ទេ គ្រាន់​តែមាន​គេ​ដឹងថា ជា​មនុស្ស​អនាថា​ដើរ​សុំទាន​គេ​តែប៉ុណ្ណោះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម