សាច់ជ្រូក​ដុត​ជ្រលក់​ទឹកអំពិល​ទុំ​

2229
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ​
– សាច់ជ្រូក (​សា​ច់ក ផ្នែក​ខាងក្រោម​) ៥​ខាំ​
– អំបិល ១​ស្លាបព្រា​កាហ្វេ​
– ម្ទេស​ហ៊ុយ ៣​ស្លាបព្រា​បាយ​
– ស្ករត្នោត ២​ស្លាបព្រា​បាយ​
– អង្ករលីង ២​ស្លាបព្រា​បាយ​
– ទឹកអំពិល​ទុំ ២​ស្លាបព្រា​បាយ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ក្រូចឆ្មារ ១/២​ផ្លែ​
– ស្លឹក​ខ្ទឹម​

+ វិធី​ធ្វើ​
– លាង​សាច់ជ្រូក​ឲ្យ​ស្អាត ប្រឡាក់​ជាមួយ​អំបិល​ទុក​រយៈពេល ១៥​នាទី រួច​ដាក់​វា​ដុត​ក្នុង ម៉ាស៊ីន​ដុត កម្ដៅ ១៨០​អង្សា រយៈពេល ២០​នាទី​(​ដុត​លើក​ទី​១) បន្ទាប់មក​ដាក់​កម្ដៅ ២០០​អង្សា រយៈពេល ១០​នាទី​(​ដុត​លើក​ទី​២) រួច​យកចេញ​ហាន់​ជា​ចំណិតៗ​ដាក់​ចាន​
– វិធី​ធ្វើ​ទឹកជ្រលក់ លាយ​ម្ទេស​ហុយ ស្ករត្នោត អង្ករលីង ទឹកអំពិល​ទុំ ទឹកត្រី និង​ច្របាច់​ក្រូចឆ្មារ​ដាក់​កូរ​ឲ្យ​រលាយ​គ្រឿង​ចូលគ្នា​សព្វ​ល្អ ហាន់​ស្លឹក​ខ្ទឹម​ដាក់​រួច​ជាការ​ស្រេច ៕ ប្រភព​: finfincooking​

ទីតាំងផ្សាយពាណិជ្ជកម្ម