នគរបាល​ខណ្ឌ​សែន​សុខ​ចុះ​ចែក​សៀវភៅ​ស្នាក់នៅ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤៥​គ្រួសារ​

1246
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ប្រជាពលរដ្ឋ​ចំនួន​២​សង្កាត់ ចំនួន​៤៥​គ្រួសារ សង្កាត់​ឃ្មួញ និង​សង្កាត់​អូរ​បែកក្អម ត្រូវបាន​នគរបាល អាជ្ញាធរ ខណ្ឌ​សែន​សុខ ចុះ​ចែក​សៀវភៅ​ស្នាក់នៅ ដល់​លំនៅដ្ឋាន​ផ្ទាល់​តែម្តង កាលពី​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។​

​លោក​វរសេនីយ៍ទោ សារឹម វុទ្ធី បាន​មានប្រសាសន៍ថា ការចុះ​ចែក​សៀវភៅ​ស្នាក់នៅ​ជូន​បងប្អូន នាពេលនេះ គឺ​ដោយសារ​តែមាន​ការទទួល​ខុសត្រូវ​ពី​សំណាក់​ចៅសង្កាត់​គោក​ឃ្លាង ចៅសង្កាត់​អូរ​បែកក្អម មេភូមិ សហ​ការណ៍​គ្នា ជាមួយ​នគរបាល​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ចែក​សៀវភៅ​ស្នាក់នៅ​ជូន​បងប្អូន ដែល​ទើបតែ​បំបែក​ភូមិ គ្រួសារ ដើម្បី​យកទៅ​ប្រើប្រាស់​តាម​តម្រូវការ​។​

​អធិការរង​នគរបាល​ខណ្ឌ​សែន​សុខ​ទទួលបន្ទុក​ស្ថិតិ និង​អត្តសញ្ញាណប័ណ្ណ បាន​ឲ្យ​ដឹងថា ការចុះ​ចែក​សៀវភៅ​ស្នាក់នៅ​នេះ គឺ​ធ្វើ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខណ្ឌ ក៏​ដូច​សង្កាត់​ទាំង​៦ រហូត​ទាល់តែ​អស់ ដោយ​ឥតគិតថ្លៃ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម