​ជនជាតិ​ចិន​ម្នាក់​បែក​ថ្នាំ​បាន​យក​កាំបិត​កាប់​ចំ​សមត្ថកិច្ច​ម្នាក់​របួស​ដៃ​

753
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​បុរស​ជនជាតិ​ចិន​ម្នាក់​បែក​ថ្នាំ​បាន​យក​កាំបិត​កាប់​ចំ​សមត្ថកិច្ច​ត្រូវ​ដៃស្ដាំ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​រុស្សី​ភ្លាមៗ​។​បច្ចុប្បន្ន​ជនជាតិ​ចិន​នោះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​សួរនាំ ។

ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៤៣២​ក្នុង​សង្កាត់​បឹងត្របែក​ខណ្ឌចំការមន​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០១៨​។​ក្រោយ​កើតហេតុ​ជនសង្ស័យ​ដែលជា​ជន​ជាតិចិន​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្ដុំ​នោះ​នាំគ្នា​វាយ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ត្រូវបាន​សមត្ថកិច្ច​ឃាត់​បញ្ជូនទៅ​មន្ទីរពេទ្យរ​ស្ស៊ី​៕S/​

​ជនជាតិ​ចិន​ម្នាក់​បែក​ថ្នាំ​បាន​យក​កាំបិត​កាប់​ចំ​សមត្ថកិច្ច​ម្នាក់​របួស​ដៃ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម