សិស្សានុសិស្ស​សាលាបឋមសិក្សា​ជប់​ព្រីង រួម​និង​មេឃុំ​ក្រុមប្រឹក្សាឃុំ​ថ្មី ទទួលបាន​អំណោយ​ពី​សប្បុរសជន​ជប៉ុន​

1061
ចែករម្លែក

ដោយ: វ៉ៃ​កូ / ស្វាយរៀង​: លោក ទីវ សុភា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨ បាន​នាំយក​នូវ​អំណោយ​មួយចំនួន ដែលជា​ការឧបត្ថម្ភ​ពី​សំណាក់​សប្បុរសជន​ជប៉ុន យកទៅ​ចែកជូន​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​សាលាបឋមសិក្សា​ជប់​ព្រីង រួម​និង​លោក​មេឃុំ ក្រុមប្រឹក្សាឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។​

​លោក ទីវ សុភា បាន​មានប្រសាសន៍​ឱ្យដឹងថា ដើម្បី​ជួយ​សម្រាល​ដល់​ការសិក្សា​របស់​ក្មួយៗ សិស្សានុសិស្ស ដែល​កំពុង​សិក្សា​នាពេល​បច្ចុប្បន្ន​នោះ តាមរយៈ​មន្ទីរ​ធម្មកា​រ និង​សាសនា​ខេត្តស្វាយរៀង​សប្បុរជន​នានា នៅ​ប្រទេស​ជប៉ុន បាន​ឧបត្ថម្ភ​នូវ​សំភារៈ​សិក្សា​មួយចំនួន​មក​ចែកជូន​ក្មួយៗ​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ នៅ​សាលាបឋមសិក្សា​ជប់​ព្រីង នៅ​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨​នេះ ហើយ​ពិធី​នេះ ក៏មាន​ការចូលរួម​ផងដែរ ពី​សំណាក់​លោក លោកស្រី​ជា មេឃុំ ក្រុមប្រឹក្សា មេភូមិ និង​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ជាច្រើនរូប​ទៀត នៅ​ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ។​

​លោក​ប្រធាន​មន្ទីរ​បាន​មានប្រសាសន៍​បន្តទៀតថា អំណោយ​ដែល​ចែកជូន​នាពេលនេះ រួមមាន​៖ ទី​១- សិស្សានុសិស្ស​សរុប ២១០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន សៀវភៅ ៣​ក្បាល ប៊ិច ២​ដើម និង​ថវិកា ១.០០០​រៀល​។ ទី​២- លោកគ្រូ​អ្នកគ្រូ​សរុប ៧​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន សៀវភៅ ៥​ក្បាល ប៊ិច ៥​ដើម សៀវភៅ​កត់ត្រា ១​ក្បាល និង​ថវិកា ២០.០០០​រៀល។ ទី​៣- ក្រុមប្រឹក្សាឃុំ​សរុប ៧​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​សៀវភៅ ប៊ិច ថវិកា​មួយចំនួន​២០.០០០​រៀល​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម