​រថយន្ត​ដឹកឈើ​បុក​ជាមួយ​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់នៅស្រុក​សន្ទុក​

889
ចែករម្លែក

​ដោយៈ​បាយ័ន​/​ខេត្តកំពង់ធំៈ​មនុស្សម្នា​ក់បាន​ស្លាប់​និង​របួសធ្ងន់​ម្នាក់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណើ​នៅ​ចំណុច​អូរ​ដៃ​ជ្រៃ​តំបន់​អូរកំពប់អំបិល ភូមិ​សង្គ្រោះ ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី ព្រឹក​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ដែល​បង្កឡើង រវាង​រថយន្ត​សាំ​យុង​ដឹក​ឈើបុក​ម៉ូតូ​ទ្រី​ម​សង់ ដែល​កំពុង​ឌុប​ប្រពន្ធ​។​

​សមត្ថកិច្ច​ប៉ុស្តិ៍​បឹងល្វា​បានឱ្យដឹងថា ករណីនេះ​គឺ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌​លឿង គ្នាន​ស្លាក​លេខ បើកបរ​ពី​ជើង​ទៅ​ត្បូង ក្នុងទិសដៅ​ស្របគ្នា បាន​ទៅបុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ​អ្នកបើក​ម៉ូតូ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

​សមត្ថកិច្ច​បាន​បន្តថា មុនពេល​កេ​ី​ត​ហេតុ​គេ​បានឃើញ​រថយន្ត​ដែល​បង្ក​នោះ​បើក​ល្បឿន យ៉ាង​លឿន​មកពី​ឃុំ​ទំរីង​ស្រុក​សណ្តាន់​មកដល់​មុខ​ស្នាក់ការ​បរិស្ថាន​អូរ​ដៃ​ជ្រៃ​បាន​បន្ថែម​ល្បឿន​យ៉ាង​លឿន​បាន​ជ្រុល​ទៅបុក​ពីក្រោយ​ម៉ូតូ​ពេញទំហឹង​បណ្តាលឱ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ​ភ្លាមៗ និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​។

​សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ​ដែល​ស្លាប់​មានឈ្មោះ​សៀន ឈិន ភេទ​ប្រុស អាយុ​62​ឆ្នាំ និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​មានឈ្មោះ​ឃ្លោក ជឹ​ង ភេទ​ស្រី អាយុ​៥៨​ឆ្នាំ​។ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ត្បែង ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង​ធំ​។

​ចំណែក​អ្នកបើកបរ​រថយន្ត​ដឹកឈើ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​រី ថន រស់នៅ​ភូមិ​បឹង ឃុំ​បឹង ស្រុក​បារាយ​ណ៏ ខេត្ត​កំពង់ ដែល​គេ​ដឹងថា​ជា​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ​ដុះ​ស្លែ ជា​យូរ​មកហើយ​បាន​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​។​ចំណែកឯ​វត្ថុតាង​សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​ប៉ុស្តិ​បឹងល្វា ស្រុក​សន្ទុក ចាត់វិធានការ​តាមច្បាប់​៕S/

​រថយន្ត​ដឹកឈើ​បុក​ជាមួយ​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​នៅស្រុក​សន្ទុក​

ទីតាំងផ្សាយពាណិជ្ជកម្ម