ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​គំរាម​សម្លាប់ និង​ឆបោក​ប្រាក់​ចំនួន​ពីរលាន​ដុល្លារ​អាមេរិក​

1542
ចែករម្លែក
  • 948
    Shares

ដោយ​: បាយ័ន / ឧ​ត្ត​រ​មានជ័យ​: កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០៧ និង​៣០ នាទី​ព្រឹក នគរបាល​ស្រុក​អន្លង់វែង បាន​ដឹកនាំ​កម្លាំង​ចូលរួម​សហការ​ជាមួយ ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ជាមួយ នាយការិយាល័យ​អនុវត្ត​ដីការ និង​កម្លាំង​ផែន​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងកា​ដ្ឋា​ន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ បឹង​តា​ម៉ុក ស្ថិតនៅ​ភូមិ​អភិឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ពាក់ព័ន្ធ​ករណី គំរាម​សម្លាប់ និង​ឆបោក​ប្រាក់​សរុប​ចំនួន ២,០០០,០០០​ដុល្លារ ( ពីរលាន​ដុល្លារ​អាមេរិក ) កាលពី​អំឡុង​ឆ្នាំ​២០១៥ និង​បន្តបន្ទាប់​រហូតមកដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​តាមរយ​:​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ដែល​ជន​ទាំង​៣​នាក់​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ការ​គំរាម​សម្លាប់ និង​ឆបោក​ប្រាក់​ដែល​សរុប​ជា​ទឹកប្រាក់​ចំនួន​២ លាន​ដុល្លារ​អាមេរិក ស្ថិតនៅ​ចំនុច​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​មានឈ្មោះ​ដូចជា​ទៅ​១- ឈ្មោះ សួស សិរី​រ័ត្ន ហៅ​ពៅ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​វិហារ​ខ្ពស់ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​, ទី​២- ឈ្មោះ កែវ ម៉ៅ ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៥០ ឆ្នាំ រស់នៅ​ភូមិ​វត្ត​កណ្តាល ឃុំ​រង្សី ស្រុក​សង្កែ ខេត្តបាត់ដំបង និង​ទី​៣- ឈ្មោះ ជុំ ស្រស់ ហៅ​ស្រស់ ភេទ​ប្រុស អាយុ​៥២ ឆ្នាំ រស់នៅ​ភូមិ​ឡ​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ អ៊ុន ពី​ឌិ​ច ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ ២០ E១ ផ្លូវ​លេខ​២១៥ ភូមិ​១០ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង និង​កម្លាំង​នាយដ្ឋាន​បាន​បញ្ជូន​ខ្លួន ទៅកាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម