គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១ធ្នូ កើតឡើង​១១​លើក បណ្តាល​ឲ្យ​ស្លាប់ ៥​នាក់​និង របួស​១២​នាក់​

782
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​៣០​វិច្ឆិកា ដល់​ម៉ោង​២​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១១​លើក (​យប់​៤​លើក​) បណ្តាល​ឲ្យ​ស្លាប់ ៥​នាក់ របួសធ្ងន់​ស្រាល​១២​នាក់​(​ស្រី​២​នាក់​)​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១២​គ្រឿង រថយន្ត​តូច ៤​គ្រឿង រថយន្ត​ធំ ២​គ្រឿង យាន​ផ្សេងៗ​១​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១២​នាក់​(​យប់​៧​នាក់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន​៨​លើក​(​ស្លាប់​៤​នាក់​) , មិន​គោរព​សិទ្ធិ​១​លើក​(​ស្លាប់​១​នាក់​), មិន​ប្រកាន់​ស្តាំ ១​លើក ,​បត់​គ្រោះថ្នាក់ ១​លើក​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​១​ថ្ងៃ គឺ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥​នាក់ របួស​សរុប ១២​នាក់ របួសធ្ងន់ ១០​នាក់ របួសស្រាល ២​នាក់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម