សិល្បការិនី​អេ​ហ្ស៊ី​ប​ត្រូវ​នាំ​ឡើង​តុលាការ​ដោយសារ​ស្លៀកពាក់​ស្តើង​មើលឃើញ​សាច់​

2244
ចែករម្លែក
  • 35
    Shares

សិល្បការិនីអេហ្ស៊ីបម្នាក់ នឹងឡើងតុលាការនៅថ្ងៃ០១មករាឆ្នាំក្រោយដោយសារតែស្លៀកពាក់រ៉ូបស៊ិចស៊ីមើលធ្លុះឃើញដល់សាច់ក្នុងនៅមហោស្រពភាពយន្តមួយនៅក្រុងគែរនៅសប្តាហ៍នេះ នេះបើតាមការអះអាងពីប្រភពចៅក្រមកាលពីថ្ងៃសៅរិ៍ទី១ធ្នូ។

រ៉ានៀ យ៉ូសសេហ្វ( Rania Youssef )បានបង្ហាញខ្លួននៅមហោស្រពភាពយន្តអន្តរជាតិក្រុងគែរ ដោយស្លៀកពាក់រ៉ូបខ្មៅស្តើងមើលធ្លុះដល់សាច់ភ្លៅ។ការបង្ហាញរាងកាយសិចស៊ីជាសាធារណៈនេះនាំអោយមេធាវី២រូបប្តឹងប្រឆាំងនាង ដោយពួកគេចោទប្រកាន់តារាស្រីរូបនេះថា«បង្កអនាចារ» ជាការចោទប្រកាន់មួយដែលអាចអោយនាងដេកគុក៥ឆ្នាំបាន បើសិនជាតុលាការរកឃើញថានាងកំហុស។

មេធាវី សាមៀ សាប្រ៊ី ដែលប្តឹងនាង បាននិយាយថាការបង្ហាញខ្លួនរបស់យ៉ូសសេហ្វ «មិនសមស្របនឹងតំលៃសង្គម ប្រពៃណីនិងសីលធម៌និងដូច្នេះវាធ្វើអោយខូចកេរឈ្មោះរបស់ពិធីនិងស្រ្តីអេហ្ស៊ីប »។

ការស្លៀកពាក់របស់នាងកាលពីយប់ថ្ងៃព្រហស្បតិ៍បណ្តាលអោយមានការរិះគន់ទូទៅក្នុងបណ្តាញសង្គមផងដែរ។

សមាគមអ្នកសិល្បៈអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា« ការបង្ហាញខ្លួនរបស់អ្នកសិល្បៈខ្លះក្នុងនាមជាភ្ញៀវរបស់ពិធីមិនសមស្របតាមប្រពៃណីនិងតំលៃនៃសង្គម និងវាធ្វើអោយខូចពិធីនិងសមាគមដែលទទួលខុសត្រូវចំពោះអាកប្បកិរិយារបស់សមាជិកខ្លួន»។

យ៉ូសសេហ្វ ដែលជាសមាជិកសមាគម ក្រោយមកបានសុំទោសទៅកាន់មនុស្សជាច្រើនដែលខឹងនាងដោយនាងបានសរសេរបង្ហោះក្នុងបណ្តាញសង្គមថា«ខ្ញុំប្រហែលជាគិតខុសនៅពេលខ្ញុំជ្រើសយកសម្លៀកបំពាក់នេះ។វាជាលើកដំបូងដែលខ្ញុំពាក់វានិងមិនដឹងថាវាបង្កកំហឹងដូច្នេះសោះ។ខ្ញុំសូមប្តេជាសាជាថ្មីចំពោះតំលៃដែលយើងបានចំរើនដោយសារនិងអោយតំលៃនៅក្នុងសង្គមអេហ្ស៊ីប»។

អេហ្ស៊ីបជាទូទៅជាសង្គមអភិរក្សមួយ។មុននេះក្នុងឆ្នាំ២០១៨នេះដែរ ពួករដ្ឋអាជ្ញាបានចាប់ឃុំខ្លួនអ្នកចំរៀងស្រីម្នាក់អស់៤ថ្ងៃដោយសារ«ការបង្កអោយមានអនាចារ»បន្ទាប់ពីឃ្លីបវីដេអូអនឡាញមួយបង្ហាញនាងរាំស្រើបស្រាល។

កាលពីឆ្នាំមុន អ្នកចំរៀងស្រីម្នាក់ទៀតត្រូវបានកាត់ទោសដាក់គុក២ឆ្នាំនៅក្នុងការចោទប្រកាន់ស្រដៀងគ្នា គឺវីដេអូ ដែលគេគិតថាប៉ះពាល់អារម្មណ៍និងតំលៃសង្គម៕ដោយ៖វាសនា

រ៉ានៀ យ៉ូសេហ្វ បានបង្ហាញខ្លួននៅមហោស្រពភាពយន្តអន្តរជាតិក្រុងគែរ ដោយស្លៀកពាក់រ៉ូបខ្មៅស្តើងមើលធ្លុះដល់ក្នុងបញ្ចេញសាច់ភ្លៅ

ទីតាំងផ្សាយពាណិជ្ជកម្ម