បន្ទាយមានជ័យ អបអរសាទរ “​ល្ខោនខោល​” ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​

1525
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បានរៀបចំ​កម្មវិធី​អបអរសាទរ ល្ខោនខោល ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​អរូបី​យ​នៃ​មនុស្សជាតិ នៅ​ឱកាស​កិច្ចប្រជុំ​លើក​ទី​១៣ ក្នុង​ទីក្រុង​ព័រ​ល្វី​ស សាធារណរដ្ឋ​ម៉ូ​រី​ស​កាលពី​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨ កន្លងមក​។

​កម្ម​ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​សួន​មានជ័យ ស្ថិតនៅ​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ក្រោម​អធិបតីភាព​ព្រះសង្ឃ លោកស្រី​ឧកញ៉ា ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន លោក អ៊ុ រាត្រី អភិបាលរង​ខេត្ត មន្ត្រីរ អាជ្ញាធរ សមត្ថកិច្ច កងកម្លាំង​ផងដែរ​កាលពី​រាត្រី​ថ្ងៃទី​៣០​វិច្ឆិកា​។​

​នាឱកាស​នោះ លោក អ៊ុ រាត្រី បាន​អាន​សារ​អបអរសាទរ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយសារ​នោះបាន​លើកឡើងថា ល្ខោនខោល គឺជា​បេ​តិក​ភ័​ណ្ឌ​ខ្មែរ​ទី​៥ ហើយ​ដែល​ត្រូវ​បានដាក​ក្នុង​បញ្ជី​ប​តិក​ភ័​ណ្ឌ​សម្បត្តិ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ តាម​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​អន្តររដ្ឋាភិបាល សម្រាប់​ការការពារ​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​អរូបី​យ​របស់​អង្គការ​យូណេស្កូ​។​

​នេះ​គឺជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​យូរអង្វែង និង​ពុះពារ​យ៉ាងសកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មានការ​គាំទ្រ​យ៉ាង​ផុសផុល​ពី​សំណាក់​សិល្បករ អង្គការ សហគមន៍ សង្គម​ស៊ីវិល ដែល​ធ្វើការ​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ និង​គាំទ្រ​លើកទឹកចិត្ត​ពី​មហាជន ប្រជាជន​ទូទៅ​។ និង​ប្រជាជន​ទូទាំងប្រទេស​កម្ពុជា​ទាំងមូល​។ ការបញ្ចូល “​ល្ខោនខោល​” ទៅក្នុង​បញ្ជី​អរូបី​យ​នៃ​មនុស្សជាតិ​នាពេលនេះ គឺជា​ការរួមចំណែក​ដើម្បីឱ្យ​កេរ្តិ៍ឈ្មោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​ល្បី​សុះសាយ​ទូទាំង​ពិភពលោក​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម