ហាង​ចិន​ដាក់​ស្លាក​យីហោ​មិន​ត្រឹម​ត្រូវបាន​រុះរើ​និង​ធ្វើ​កិច្ចសន្យា​

1242
ចែករម្លែក
  • 79
    Shares

​ដោ​យះ​វណ្ណៈ​ព្រះសីហនុ​/​មន្ត្រី​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សី​ល្បៈ​ខេត្ត​ព្រះសីហនុ​សហការ​ជាមួយ​មន្ត្រី​សាលាក្រុង​និង​ផ្នែក​ពាក់ព័ន្ធ​បាន​បន្ត​ចុះ​រុះរើ​និង​ដកហូតយក​ផ្លាក​យីហោ​ដែល​សរសេរ​អក្សរ​ខ្មែរ​មិន​ត្រឹមត្រូវ​ឬ​ខុស​គោលការណ៍​ច្បាប់​ដែល​ដាក់​នៅតាម​កន្លែង​អាជីវកម្ម​មួយចំនួន​របស់​ជនជាតិ​ចិន​នៅ​ក្រុងព្រះសីហនុ​។​

តាម​មន្ត្រី​ជំនាញ​អះអាងថា​គិត​មក​ត្រឹម​ល្ងាច​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​មាន​ស្លាក​យីហោ​ជិត​១​ពាន់​ស្លាក​ហើយ​ដែល​មន្ត្រី​បាន​ដក​រុះរើ​និង​ដកហូត​ជាមួយនិង​ការតម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​ធ្វើ​កិច្ចសន្យា​និង​សុំច្បាប់​អនុញ្ញាត​សិន​មុននឹង​ដាក់តាំង​។​ប្រភព​ដដែល​ថ្លែងថា​អាជ្ញាធរ​បាន​តម្រូវឱ្យ​ម្ចាស់​អាជីវកម្ម​ដែលជា​ជនបរទេស​គប្បី​ជួល​បុគ្គលិក​ជា​ជនជាតិខ្មែរ​ដូចជា​អ្នកបកប្រែ​ឬ​អ្នកបម្រើ​ការចាំបាច់​មួយ​ចំនួន​ទៀត​ដើម្បី​ងាយ​អនុវត្តន៍​ឬ​ប្រតិបត្តិ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍ ច្បាប់​របស់​កម្ពុជា ។​

​ពេលកន្លងមក​លោក​យន្ត​មីន​អភិបាលខេត្ត​ព្រះសីហនុ​បាន​សម្តែង​នូវ​សុ​ទិដ្ឋិ​ថា​បញ្ហា​មួយចំនួន​ដែល​មិនទាន់​ល្អ​ក្នុង​ដំណើរការ​កំពុង​អភិវឌ្ឃន៍​នៅ​ក្រុងព្រះសីហនុ​អជ្ញាធរ​នឹង​ដោះស្រាយបាន​ឆាប់ៗ​នេះ​ដើម្បី​ទទួលបាន​នូវ​សេដ្ឋកិច្ចសង្គម​និង​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ៕S/

​ហាង​ចិន​ដាក់​ស្លាក​យីហោ​មិន​ត្រឹម​ត្រូវបាន​រុះរើ​និង​ធ្វើ​កិច្ចសន្យា​

ទីតាំងផ្សាយពាណិជ្ជកម្ម