​ក្រឡាប់​រថយន្ត​ខ្លួនឯង​នៅ​ស្រុក​ព្រៃនប់​មាន​របួសធ្ងន់​និង​ស្រាល​

637
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​ជាង​បិត​ក្រដាស​និង​លាបថ្នាំ​ពណ៌​មួយក្រុម​មាន​គ្នីគ្នា​៤​នាក់​បាន​ក្រឡាប់​រថយន្ត ដោយ​ខ្លួនឯង​តែ​មិន​បណ្តាលឱ្យមាន​អ្នកស្លាប់​នោះទេ​គ្រាន់តែ​រងរបួស​ធ្ងន់​ស្រាល​ប៉ុណ្ណោះ​។​​ករណីនេះ​កើតឡើង លើ​ដង​ផ្លូវជាតិ​លេខ​៤​នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦០,១៦១​ស្ថិត​ក្នុងភូមិ​/ ឃុំ​តា​នៃ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ កាលពី វេលា​ម៉ោង​០៦.៤០​នាទី​រសៀល​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០១៨​។​

​មន្ត្រី​កងរាជអាវុធហត្ថ ៤០២ ប្រចាំ​ផ្លូវជាតិ​លេខ​៤ បាន​ឲ្យ​ដឹងថា​ករណី គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ករ​ដោយ​ខ្លួនឯង​រថយន្ត​១ គ្រឿង ម៉ាក​តា​កូ​ម៉ា មាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ។​រថយន្ត​មាន​ល្បឿន​លឿន​រេ​ចង្កូត​ធ្លា​ក់មក​ខាងឆ្វេង​ដៃ​បណ្តាល​ឲ្យ​អ្នកបើកបរ​ដោយ​ឈ្មោះ​ពេជ្រ គឹម ស្រា​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ មេការ​បិត​ក្រដាស​និង​លាបថ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មគោល ឃុំ​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ រងរបួស ។​

​ប្រភព​ដដែល​បាន​បន្ត​រថា ក្នុងនោះ​មាន​អ្នក​រួម​ដំ​ដើរ​០៤​នាក់ រងរបួស​ធ្ងន់​ចំនួន​២​នាក់​១,​ឈ្មោះ​ស្រាង ឡៃ​ហួ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​កូនជាង ទីលំនៅ​ជាមួយ​អ្នកបើកបរ​របួសធ្ងន់​។​២,​ឈ្មោះ​ធឹ​ម ភស្តា​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​កូនជាង​មាន​ទីលំនៅ​ភូមិ​ចក​ឃុំ​ចក​ស្រុក​អូ​រាំង​ឪ​ខេត្ត​ត្បូងឃ្មុំ​រងរបួស​ធ្ងន់​។​ជនរងគ្រោះ​ត្រូវបាន​ដឹកបញ្ជូន​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ក្នុងស្រុក​ព្រៃនប់​។​

​រីឯ​រថយន្ត​សមត្ថកិច្ច​រក្សាទុក​នៅ​កន្លែងកើតហេតុ ដើម្បី​ឲ្យ​ម្ចាស់​មក​ស្ទូច​យក​ដោយ​ខ្លួនឯង​ចុះ​៕S/​

​ក្រឡាប់​រថយន្ត​ខ្លួនឯង​នៅ​ស្រុក​ព្រៃនប់​មាន​របួសធ្ងន់​និង​ស្រាល​

ទីតាំងផ្សាយពាណិជ្ជកម្ម