​រថយន្ត​ក្រុមហ៊ុន​ដឹកអុស​ស្ទែ​អត់​ច្បាប់​ពី​ខេត្តពោធិ៍សាត់​សមត្ថកិច្ច​ចាប់បាន​នៅ​កំពង់ស្ពឺ​

794
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​រថយន្ត​ធុន​ធំ​របស់​ក្រុមហ៊ុន​រាជសីហ៍​ឡូ​ជី​ស្ទីក​ដឹកអុស​អត់​ច្បាប់​តាំងពី​ខេត្តពោធិ៍សាត់​រហូតដល់​ខេត្តកំពង់ស្ពឺ​ត្រូវបាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បសេដ្ឋ​បង្ក្រាបបាន​។​ការឃាត់​រថយន្ត​នោះ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​គីឡូម៉ែត្រ​លេខ​៣៨​ស្ថិតក្នុង​ភូមិ​ក្របី​ត្រាំ​ម​ឃុំ​ជង្រុក​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៨​។​

​លោក​ជា​សារ៉ន​ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បសេដ្ឋ​បានឱ្យដឹងថា​រថយន្ត​ដែល​ដឹកអុស​ស្ទែ​មួយគ្រឿង​នេះ​មិនមាន​ច្បាប់​អនុញ្ញាត​នោះទេ​។​រថយន្ត​នេះ​ជា​រថយន្ត​របស់​ក្រុមហ៊ុន​រាជសីហ៍​ឡូ​ជី​ស្ទីក​ប្រភេទ​ភ្លៅ​៥​ដែលមាន​ប្រ​វ៉ែ​ង​ជាង​១២​ម៉ែត្រ​ពណ៌​កាប់​ស្តាំ​ង​ពាក់​ស្លាក​លេខ​កំពង់ចាម​3A6268​។​

​លោក​បាន​បន្តថា​កា​បង្ក្រាប​រថយន្ត​ដឹកអុស​អត់​ច្បាប់​ខាងលើ​ដោយមាន​សហការ​ពី​សង្កាត់រដ្ឋបាល​ព្រៃឈើ​គងពិសី​ព្រមទាំង​អូស​យក​រថយន្ត​នេះ​មក​ខណ្ឌ​រដ្ឋបាល​ឈើ​កំពង់ស្ពឺ​ដើម្បី​ធ្វើការ​វាស់​វ៉ែ​ង​ឲ្យ​ដឹង​ចំនួន​ម៉ែត្រគូប​ទើប​ធ្វើការ​ផាក់ពិន័យ​តាមច្បាប់​៕S/

​រថយន្ត​ក្រុមហ៊ុន​ដឹកអុស​ស្ទែ​អត់​ច្បាប់​ពី​ខេត្តពោធិ៍សាត់​សមត្ថកិច្ច​ចាប់បាន​នៅ​កំពង់ស្ពឺ​


ទីតាំងផ្សាយពាណិជ្ជកម្ម