អឺ​ដូ​ហ្កា​ន ទាមទារ​អោយ​អា​រ៉ា​ប៊ី​សា​អូឌីត បញ្ជូន​ខ្លួន​ជនសង្ស័យ​ក្នុងករណី​ឃាតកម្ម​អ្នកកាសែត​

963
ចែករម្លែក
  • 5
    Shares

ប្រធានាធិបតីតួកគី លោករេសេប អឺដូហ្កាន កាលពីថ្ងៃសៅរិ៍ទី១ធ្នូបានទាមទារអោយអារ៉ាប៊ីសាអូឌីតធ្វើបត្យា ប័ន(បញ្ជូនខ្លួន)ជនសង្ស័យក្នុងការសម្លាប់អ្នកកាសែតចាម៉ាល់ ខាសូហ្គី នៅស្ថានកុងស៊ុលក្នុងទីក្រុងអ៊ីស្តង់ប៊ុល។

វត្តមានរបស់ព្រះអង្គម្ចាស់រាជទាយាទ ម៉ូហាម៉េត ប៊ីន សាល់ម៉ាន់ នៅជំនួបកំពូលG20នៅក្រុងប៊ុយណូហ្សែរ បង្ហាញថាព្រះអង្គកំពុងកាន់កាប់អំណាចយ៉ាងណែន នៅពេលទ្រង់ជួបមេដឹកនាំលោកខាងលិចនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រេងមួយជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន។

តែមេដឹកនាំតួកគី ដែលក៏ចូលរួមជំនួនG20 ហាក់មិនរាក់ទាក់ចំពោះព្រះអង្គម្ចាស់ព្រះជន្ម៣៣វស្សាអង្គនេះ និងកាលពីថ្ងៃសៅរិ៍បានធ្វើការរិះគន់ដោយផ្ទាល់លើព្រះអង្គម្ចាស់ជាលើកដំបូងចំពោះការធ្វើឃាតអ្នកកាសែតអាមេរិកដើមកំណើតអារ៉ាប់ប៊ីសាអូឌីត។

អ្នកកាសែតចាម៉ាល់ ខាសូហ្គី

អារ៉ាប់ប៊ី សាអូឌីត បាននិយាយថា មនុស្ស២១នាក់កំពុងស្ថិតក្នុងការឃុំខ្លួននិងបានប្តេជ្ញារក្សាការស៊ើបអង្កេតការសម្លាប់លោកខាសូហ្គី ដែលត្រូវបានសម្លាប់និងកាត់បំបែកសាកសព ក្រោយពីលោកចូលស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតដើម្បីសុំពាក្យរៀបការ។

លោកអឺដូហ្កានបានប្រាប់អ្នកយកព័ត៌មាននៅក្រុងប៊ុយណូហ្សែរថា« វាសំខាន់ណាស់ដែលមនុស្សទាំងនេះត្រូវកាត់ទោសនៅតួកគីដើម្បីបំបាត់សញ្ញាសួរថាតើអាចមានសហគមន៍អន្តរជាតិចូលរួម។នរណាក៏ដោយដែលបញ្ជាបទឧក្រិដ្ឋឃោរឃៅនេះគួរវែកមុខ។ដរាបណាឃាតករពិតមិនត្រូវបានរកឃើញទេ ពិភពលោកទាំងមូលនិងសហគមន៍អ៊ីស្លាមនឹងមិនសប្បាយពេញចិត្ត»។

លោកអឺដូហ្កាន បានបន្តថាអារ៉ាប៊ីសាអូឌីត បានបដិសេធមិនព្រមជួយពួករដ្ឋអាជ្ញាតួកគីក្នុងការផ្តល់ព័ត៌មាន ថាតើសាកសពរបស់ខាសូហ្គីនៅទីណានិងអត្តសញ្ញាណជនសមគំនិតជាមួយក្រុមឃាតករអារ៉ាប៊ីសាអូឌីត។

ទាំងប្រធានាធិបតីបារាំងនិងនាយករដ្ឋមន្រ្តីអង់គ្លេសបាននិយាយថាពួកគេបានលើកករណីលោកខាសូហ្គីក្នុងអំឡុងជំនួបឯកជនជាមួយព្រះអង្គម្ចាស់ ដោយប្រធានាធិបតីបារាំងលោកម៉ាក្រុងត្រូវគេឮនិយាយថា«អ្នកមិនដែលស្តាប់ខ្ញុំ»។

កាណាដាបាននិយាយឮជាងគេអំពីសិទ្ធិមនុស្សនៅអារ៉ាប៊ីសាអូឌីត ដោយបានផ្តាច់ទំនាក់ទំនងការទូតនិងប្តេជ្ញាបញ្ចប់ពាណិជ្ជកម្ម។តែប្រធានាធិបតីដូណាល់ ត្រាំរបស់អាមេរិកបាននិយាយថា វាមិនបញ្ហាទេបើព្រះអង្គម្ចាស់បានបញ្ជាការសម្លាប់នេះ ដោយសារតែព្រះរាជាណាចក្រផលិតប្រេងមួយនេះជាអ្នកទិញអាវុធដ៏ធំ អ្នកផ្គត់ផ្គង់ប្រេងនិងជាគូប្រជែងរបស់អ៊ីរ៉ង់៕ដោយ:វាសនា

ព្រះអង្គម្ចាស់រាជទាយាទរីករាយនឹងការស្វាគមន៍នៅG20ពីប្រធានាធិបតីរុស្ស៊ី លោកពូទីន ។ពូទីនបាននិយាយថាលោកបានព្រមព្រៀងជាមួយព្រះអង្គម្ចាស់អំពីការកាត់បន្ថយផលិតកម្មប្រេង

ទីតាំងផ្សាយពាណិជ្ជកម្ម