​បញ្ជូនទៅ​ឃុំ​ជនសង្ស័យ​ម្នាក់​ករណី​លក់​ថ្នាំញៀន​នៅមុខ​កាស៊ីណូ​

715
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ល្បាត​នៅ​ចំណុច​ផ្លូវ​រថ​ភ្លេ​ី​ង​មុខ​កាស៊ីណូ​ឡាក់​ភូមិ​/​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ក៏​ឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​លួច​លក់​គ្រឿងញៀន ត្រូវបាន​ឃាត់ខ្លួន​។​សមត្ថកិច្ច​ឆែក​ក្នុង​ខ្លួន​បាន​រកឃើញ​វត្ថុតាង​មាន​ម្សៅ ស ថ្លា​ក្រាម​ចំនួន​២​ថង់​កិប​តូច​ដែកកេះ​២​បំពង​ទុយោ​សំរាប់​ចូក​ថ្នាំញៀន​១​ហើយ​ប​ញ្ជួ​ន​មក​អធិការ​ក្រុង​ប៉ោយប៉ែត​ដើម្បី​សាកសួរ​បន្ត​។​

​មន្ត្រីនគរបាល​ជំនាញ​ឱ្យដឹងថា : ជនសង្ស័យ​មានឈ្មោះ​អេង ដា​រ៉ា​ភេទ​ប្រុស​អាយុ​២៧ឆ្នាំស្នាក់នៅភូមិប៉ោយប៉ែតសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ​។ ​នគរបាល​ជំនាញ​បាន​សាកសួរ​រួចរាល់​ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនមក​ស្នងការ​ហើយ​ក៏​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​ទៅ តាម​នីតិវិធី​៕S/

​បញ្ជូនទៅ​ឃុំ​ជនសង្ស័យ​ម្នាក់​ករណី​លក់​ថ្នាំញៀន​នៅមុខ​កាស៊ីណូ​

ទីតាំងផ្សាយពាណិជ្ជកម្ម