នាង​ព្រី​យ៉ាន់​កា ចូ​ប្រា ទទួលបាន​កាដូ​មង្គលការ​ទី​១​ជា​ក្រវិល​ប្រណីត​តម្លៃ​ជិត​៨​ម៉ឺន​ដុល្លារ​ពី​ម្តាយកូន​កំលោះ​

1853
ចែករម្លែក
  • 8
    Shares

​ជាមួយ​ពិធីមង្គលការ​របស់​នា​ង ព្រី​យ៉ាន់​កា ចូ​ប្រា និង លោក នី​ក ចូ​ណាស បានរៀបចំ​នៅក្នុង​ប្រទេស​ឥណ្ឌា​កាលពី​ចុង​សប្តាហ៍ កាដូ​អាពាហ៍ពិពាហ៍​មួយ​ក្នុងចំណោម​កាដូ​អាពាហ៍ពិពាហ៍​ជាច្រើន​របស់​នាង​ចូ​ប្រា ត្រូវបាន​លាតត្រដាង​។​

​យោងតាម​កាសែត The Bombay Times បានឱ្យដឹងថា លោកស្រី ដេ​នី​ស ចូ​ណាស ម្ដាយ​របស់​នី​ក បានផ្តល់​កាដូ​ដល់​កូនប្រសារ​របស់ខ្លួន នាង​ព្រី​យ៉ាន់​កា ជាមួយនឹង​ក្រវិល​មួយគូ​ទិញ​ពី​ហាង​លក់​គ្រឿងអលង្ការ​ប្រណីត​របស់​បារាំង Van Cleef & Arpels ដែលមាន​តម្លៃ ៧៩.៥០០ ដុល្លារ​។​

​យោងតាម​វេ​ប​សាយ Van Cleef & Arpels បានឱ្យដឹងថា ក្រវិល ដែលមាន​ឈ្មោះថា The Snowflake Earrings (​ក្រវិល​ផ្កា​ព្រិល​) គឺធ្វើឡើង​ពី​មាស​ពណ៌​លឿង​ឆ្អិនឆ្អៅ “​ជាមួយ​ត្បូង​ពេជ្រ​គុណភាព​ខ្ពស់​” ដោយ​ធ្វើ​ក្រវិល​មួយគូ​នេះ​មាន​ភាព​ភ្លឺ​ថ្លា​ចែង​ចាំ​យ៉ាង​ពិសេស​។​

​ក្រវិល​ដ៏​ប្រណីត​នេះ​តាម​ដឹង​គឺមាន​ទម្ងន់ ៦,៧ កា​រ៉ាត់ និង​ដាំ​ត្បូង​ពេជ្រ​តូចៗ​ចំនួន ១៦៧ គ្រាប់​។

​គូស្នេហ៍​ដ៏​រីករាយ​នេះ​បាន​រៀបការ​ក្នុង​ពិធី​បែប​ប្រពៃណី​ឥណ្ឌា​នៅ​ទីក្រុង​មេ​ហិន​ឌី កាលពី​ថ្ងៃ​សៅរ៍​ទី​១​ធ្នូ កន្លែង​ដែល​លោកស្រី​ដេ​នី​ស ហៅ​ក្រៅ​ថា “​ម៉ា​ម៉ា​ចូ​ណាស​” ជូន​ក្រវិល​នេះ​ដល់​ព្រី​យ៉ាន់​កា សម្រាប់​ជា​កាដូ​មង្គលការ​ទី​១៕ ដោយ៖ កញ្ញាដាលីស

តារា​សម្តែង​ឥណ្ឌា​នាង​ព្រី​យ៉ាន់​កា​រៀបការ​ជាមួយ​តារាចម្រៀង​អាមេរិក នី​ក ចូ​ណាស កាលពី​ថ្ងៃ​សៅរ៍ និង​ទទួល​កាដូ​ក្រវិល​តម្លៃ​ជិត​៨ ម៉ឺន​ដុល្លារ​ពី​ម្តាយក្មេក

ទីតាំងផ្សាយពាណិជ្ជកម្ម