ថ្ងៃទី​០៣ ខែធ្នូ ២០១៨

1120
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ ក្នុង​ពេលនេះ​ដោយសារ​លោកអ្នក​ជួប​បញ្ហា​ចំណូល​តិច​តែ​ការចំណាយ​នោះ មាន​ច្រើន​គ្រប់​សារពើ ដូចនេះ​ត្រូវមាន​ការប្រយ័ត្នប្រយែង​ក្រែង​ត្រូវ​ជួប​វិបត្តិ​ថវិការ​ក្នុង គ្រួសារ​។ សម្រាប់​អ្នក​ប្រកបរ​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ ប៉ុន្មាន​ទេ ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​កិច្ចការ​ធំៗ​ទៅរួច​។ ក្នុង​រង្វង់​គ្រួសារ​វិញ ចូរ​លោក​អ្នកចេះ​ធ្វើគ​ធ្វើ​ថ្លង់​និង​ត្រូវ​ចេះ​អត់ឱន​ឲ្យ​គ្នា​ច្រើនជាង​នេះ​ទើប​គ្មាន​រឿង​ប្រទាំង​ប្រទើស​កើតឡើង​។​

​រីឯ​បញ្ហា​សម្ព័ន្ធស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​បើ​ទោះ បើ​ធ្វើ​អ្វី​ក៏​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​ចោទឡើង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការរក​ផល​ចំណូល​នោះ​ជួប​ស្ថានភាព​តានតឹង​ខ្លាំង ហើយ​អ្នកខ្លះ​រក​ត្រឹម​បង្គ្រប់​ឆ្នាំង បាយ​សឹង​មិន​គ្រាន់​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានរឿង​រាវ​ប្រទាំង​ប្រទើស​ច្រើន​ចូរ​ប្រយ័ត្ន បញ្ហា​មិនល្អ​ណាមួយ​កើតឡើង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទប្រយ័ត្ន​រែកពន់​សេចក្តី​ទុក្ខសោក​មកវិញ​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជឿនលឿន​គួរសម​ដូចនេះ​បើ​ចង់ ទំនាក់ទំនង​ការងារ​ឬ​ចាប់​ផ្តើមធ្វើ​អ្វីមួយ​តែង​មានការ​ជឿនលឿន​ទៅមុខ​ជានិច្ច​។ ចំពោះ​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុង ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​ប្រកបការងារ​អ្វី​តែង​ជួប​បញ្ហា​រាំងស្ទះ​និង​រឿង​រាវ​ច្រើន​បន្តិចម្ល៉ោះហើយ​លោកអ្នក​តោង​តែ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឱ្យសោះ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្ន ប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កើតមាន​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ តោង​តែមាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏​ងាយ​កើតមាន​ណាស់​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពេលនេះ​ជួប​រឿង​ចំណាយ​ធំ​ឯ​ផល​កម្រៃ​នោះ​ហូរ​ចូល​មាន​កម្រិត​ធ្វើឱ្យ​រែកពន់​ផល​លំបាកលំបិន​មិន​ស្ទើរ​ដែរ​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ប្រទាំង​ប្រទើស​ព្រោះតែ​ការ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ឡើយ​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​ហេតុនេះ​ឃើញថា​បើទោះបី​ធ្វើ​អ្វី​ក៏​តែង មានការ​ជឿនលឿន​ទៅមុខ​ជានិច្ច​។ នៅថ្ងៃនេះ​ដែរ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ឬ​ចេញទៅ ប្រកប​ជំនួញ​ជួញដូរ​ផ្លូវ​ឆ្ងាយ​តែង​អាច​ប្រមូល​នូវ​ផល​កម្រៃ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។ ចំពោះ បុរស​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពុំគប្បី​ឈ្លក់​វង្វេង​នឹង​គ្រឿង​ស្រវឹង​ឬ​ឈ្លក់​នឹង​បញ្ហា​លោភលន់​អ្វីមួយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​នៅឡើយ​នាំឱ្យ​អ្វីៗ​ដែល​ល្អ​សោះនឹង​ប្រែជា​អាក្រក់​វិញ ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ការចង់​រៀបចំ​ជីវិត​គ្រួសារ​តែងមាន ភាព​គាប់ប្រសើរ​និង​ជឿនលឿន​ទៅមុខ ៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពិសេស ក្រុមមនុស្ស​ទម្លាក់កំហុស​ឱ្យតែ​ម្តង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​អ្នកដទៃ​ជួប ស្ថានភាព​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ខ្លាំងក្លា​ក្តី​តែ​សម្រាប់​លោកអ្នក​ក៏​អា​ចរក​ផល​ចំណូល មួយៗ​គ្រាន់​អាច​ដោះស្រាយ​បញ្ហា​ក្រពះ​ប្រចាំថ្ងៃ​ដែរ​។

​រីឯ​បញ្ហា​គូគ្រង​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​មើលផ្លូវ​ល្អ​ចំពោះ​គ្នា​ឱ្យបាន​ច្រើនជាង​នេះ​ទើប​ពុំមាន បញ្ហា​ចោទឡើង ៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់​ទំនាក់ទំនង កិច្ចការ​អ្វីមួយ​គេ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។ ក្នុងអំឡុងពេល​នេះដែរ​ដោយសារ ដំណើរ​ជីវិត​ល្អប្រសើរ ប៉ុន្តែ​យ៉ាង​ណាស​ក៏​មិនត្រូវ​ទុកពេល​វេលា​ល្អ​ចោល​ដោយ​ឥតប្រយោជន៍ ឡើយ​ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ធ្វើ​តិច​ទទួលបាន​ផល​តិច​ទៅតាម​នោះដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ​ថ្មី​ឬ​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ក៏​ផ្តល់​ផល​ល្អ ប្រពៃ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ​ពេលនេះ​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ឬ​ចូល​ចែវ​ចូ​វ​ដល់​ចាស់ទុំ​ជា ការ​ប្រពៃ​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនទាន់​ល្អប្រសើរ​ទេ ហើយ​ធ្វើ​អ្វី​តែង​រាំង ស្ទះ​និង​ជួប​បញ្ហាលំបាក​ច្រើន ដូចនេះ​ត្រូវ​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ប្រសើរ​។ សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន ហើយ​ចំណូល​នោះ​ទាល់តែ​ខិតខំ​ខ្លាំង ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស បង្កបញ្ហា​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​មាន​ភាព​គាប់ប្រសើរ ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន លូតលាស់​និង​មានជោគ​ជ័យ​គួរ​ជាទី​ពេញចិត្ត​ផង​។ ក្រៅពីនេះ​បើ​លោកអ្នក​មាន​ទំនាក់ទំនង ចរចា​អ្វីមួយ​តែង​គេ​សហការ​និង​ជួយ​ជ្រោមជ្រែង​ថែមទៀត​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូរ​ទេ​ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង ទើប​អាច​រកប្រាក់​ចំណូល​គ្រាន់​រស់​ស្រួលខ្លួន ។​

​ចំណែក​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​វិញ​មានដំណើរ​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​លោកអ្នក​អាច​ជួបនឹង​បញ្ហា​ឧបសគ្គ​ខ្លះៗ​ចូលមក​អុកឡុក​យាយី ហើយ​បើ​មាន​ការតស៊ូ​អត់ធ្មត់​នោះ​រឿង​រាវ​តូចធំ​ក៏​តែង​អាច​ដោះស្រាយបាន​យ៉ាង​ធូរ​ដែរ​។ ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​លោកអ្នក​ត្រូវយក​ភាព​ចិត្ត​ត្រជាក់​ដាក់ខ្លួន​បើ​ពុំនោះ​នឹង​កើតរឿងជម្លោះ​វិវាទ​ណាមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ជាទី​កក់ក្តៅ​និង​មាន​ភាព​សុខដុម​ប្រពៃ​ណាស់ ។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ហើយ​ងាយ​មាន​ជម្លោះ​វិវាទ​ដូចនេះ​គួរ​កាត់បន្ថយ​ភាព​ប្រចែប្រច័ណ្ឌ​ឬ​រឹង​មានះ​ចេញ​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​មានការ​ជឿនលឿន​បន្តិច​បន្តិច​តែ​យ៉ាងណាការធ្វើ​អ្វីមួយ​គឺមាន​ភាព​សុខដុម​គួរសម ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកដុះដាល​យឺត ហើយ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​។​ការរស់នៅ​កើតមាន​បញ្ហា​មិនល្អ​ខ្លះៗ​ចូល​យាយី​គប្បី​ចេះ​មើល​គេឯង​ខ្លះ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​វិញ​ងាយ​ទាំង​ផ្អែមល្ហែម​ហើយក៏​ងាយ​ពាក់មុខយក្ស​ដាក់គ្នាដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម