​រថយន្ត​បើក​វ៉ា​ជែង​ជ្រុល​ទៅបុក​ម៉ូតូ​បណ្ដាលឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​

548
ចែករម្លែក

​ដោយៈ​ចាន់តូ​/​តាកែវៈ​បុរស​ម្នា​ក៎បាន​ស្លាប់​គួរឱ្យ​អ​ណោ​ច​អធម៌​បន្ទាប់ពី​រថយន្ត​កូរ៉ូឡា​មួយគ្រឿង​បើក​វ៉ា​ជែង​មក​បុក​ម៉ូតូ​ទាំង​កំរោល​ប៉ើង​ជាង​១០​ម៉ែត្រ​។​ហេតុ​ការ​ណ៏​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ភូមិ​ក្រាំង​លាវ​ឃុំ​រវៀង​ស្រុក​សំរោង​ខេត្តតាកែវ​ក្រុង​ដូន​កែវ​កាលពី​យប់​ថ្ងៃអាទិត្យ ទី​២​ខែធ្នូ ឆ្នាំ​២០១៨​ស្ថិត​។​

ជនរងគ្រោះ​មានឈ្មោះ​ស្រេង ស្រូ​យ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ​មាន​ស្រុកកំណើត​ភូមិ​ស្វាយ ឃុំ​សំរោង​ស្រុក​សំរោង​ខេត្តតាកែវ​។​ចំណែក​ភាគី​ខាង​រថយន្ត​បង្ក​តាម​សម្តី​អ្នករួមដំណើ​បាន​ប្រាប់ថា​តៃកុង​រថយន្ត វ័យក្មេង អាយុ​១៨​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ​ជាង​ជួសជុល​ឡាន ។​តែ​មិន​ស្គាល់ឈ្មោះ​នោះទេ​(​តាម​សម្តី​របស់​អ្នករួមដំណើរ និយាយ​ដូចជា​លាក់លាម មិន​ចង់​ឲ្យ​ដឹង​) ។​

​សាក្សី​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ពីរ​នាក់​បើករថយន្ត​កូរ៉ូឡា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​.2B.9818​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។​បាន​បើក​វ៉ា​ជែង​ជ្រុល​ទៅបុក​ម៉ូតូ​ឌ្រី​ម​សង់​ស៊េរី​២០១៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​.1FD.2197​ជិះ​ដោយ​បុរស​ម្នាក់​ពី​ត្បូង​ទៅ​ជើង​ក្នុង​បញ្ច្រាស់​គ្នា​ពេញទំហឹង​ប៉ើង​ជាង​១០​ម៉ែត្រ​បាក់ក​ស្លាប់​រថយន្ត​ព្យាយាម​បើក​រត់​ប្រមាណ​ជាង​៤០​ម៉ែត្រ​ទៅមុខ​លែង​រូ​ច​។​

​ដោយ​ឃើញ​សភាព​មិន​ស្រួល​តៃកុង​រថយន្ត​បាន​បើកទ្វា​រត់គេចខ្លួន​បាត់​ស្រមោល​បន្សល់ទុក​រថ​យន្ត​និង​អ្នករួមដំណើរ​ត្រូវ​ប្រជាព​រដ្ឋ​ឃាត់ខ្លួន​ឲ្យ​សមត្ថកិច្ច​។​ក្រោយ​កើតហេតុ​សមត្ថ​កិ​ច្វ​ជំនាញ​ចុះ​វាស់វែង​យក​រថយន្ត​បង្ក​និង​ម៉ូតូ​រងគ្រោះ​ទៅ​អធិការដ្ឋាន​ស្រុក​សំរោង​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​

​រថយន្ត​បើក​វ៉ា​ជែង​ជ្រុល​ទៅបុក​ម៉ូតូ​បណ្ដាលឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​