​បញ្ជូន​ជន​ម្នាក់​ដែល​ប្រើប្រាស់​គ្រឿងញៀន​ទៅ​មណ្ឌល​កែប្រែ​

813
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៨​នគរបាល​ស្រុក​មោង​ឬ​ស្សី​បាន​បញ្ជូន​ជន​ប្រើប្រាស់​ថ្នាំញៀន​ម្នាក់​ទៅ​មណ្ឌល​កែប្រែ​បន្សាប​ថ្នាំញៀន​នៅ​ស្រុក​ប​វេ​លតា​ម​សំណូមពរ​របស់​ម្តាយ​របស់​ជន​រូបនេះ​។​ក្រោយពេល​កម្លាំង​នគរបាល​ស្រុក​មោងឫស្សី បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ភូមិ​ចុង​សំ​ណាយ​ឃុំ​ជ្រៃ​ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​១​ខែធ្នូ​ឆ្នាំ​២០១៨​។​

​លោ​កស គឹម​ឡុង​អធិការនគរបាល​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា​ជន​ញៀន​ថ្នាំ​ឈ្មោះ ហ៊ុ​ច កែវ ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ចុង​សំ​ណាយ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​លោក​អធិកា​ស្រុក​បាន​បញ្ចាក់​ថា​ដោយមាន​សំណូមពរ​ពី​ម្តាយបង្កើត​ឈ្មោះ​គង់ សុ​ភ័​ក្រ អាយុ​៥៥​ឆ្នាំ​ទើប​សមត្ថកិច្ច​សម្រេច​នាំ​ខ្លួន​យុវជន​ខាងលើ​ទៅ​មណ្ឌល​កែប្រែ​ព​ភព​ថ្មី​នៃ​ក្តីសង្ឃឹម​នៅ​ស្រុក​ប​វេ​ល​ដើម្បី​អប់រំ​និង​បន្សាប​ថ្នាំញៀន​៕S/

​រូប​ថ​តៈ​បញ្ជូន​អ្នកប្រើប្រាស់​គ្រឿងញៀន​ម្នាក​ទៅ​មណ្ឌល​កែប្រែ​

ទីតាំងផ្សាយពាណិជ្ជកម្ម