ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មិន​ធានា​ផ្តល់​កីឡាករ​ថ្មី​សម្រាប់​លោក ម៉ូ​រី​ញ៉ូ នៅ​រដូវ​កាល​ទិញដូរ​កីឡាករ​នៅ​ខែមករា​

1116
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាន​សារ​ផាព​ថា ក្លិប​មិនបាន​ធានា​ផ្តល់​កីឡាករ​ថ្មី នៅ​ខែម​ករានេះ​ដល់​លោក​ទេ ហើយ​លោក​ព្រមាន​ថា ក្លិប​យូ​ណា​ធី​ត​អាច​នឹងមិន​បញ្ចេញ ប្រាក់​របស់ខ្លួន​រហូត​ដល់​ចប់​រដូវ​កាល​។​
​ ​
​អា​ឡិច​ស៊ី​ស សាន់​ឆេស (Alexis Sanchez) គឺជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​យូ​ណាយ​ធី​ត បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កាលពី​ខែមករា​ឆ្នាំមុន ហើយ​កីឡាករ​រូបនេះ​ត្រូវ​ខកខាន​ការប្រកួត ៦​សប្តាហ៍​ដោយសារ​មាន​បញ្ហា​សរសៃពួរ​កាលពី​ថ្ងៃ​សុក្រ​។
​ ​
​លោក ម៉ូ​រី​ញ៉ូ ទទួលស្គាល់ថា លោក​ចង់បាន​កីឡាករ​យ៉ាងហោចណាស់​ម្នាក់​ទៀត នៅ​ខែម​ករានេះ​។ គ្រូបង្វឹក​របស់​ក្រុម​យូ​ណាយ​ធី​ត​រូបនេះ​ចាត់ទុកថា​ការនាំយក​ខ្សែប្រយុទ្ធ កណ្តាល​ម្នាក់ទៀត​គឺជា​អាទិភាព​នោះបាននិយាយថា “​និយាយ​ដោយស្មោះ​ត្រង់ ខ្ញុំ​គិតថា យើង​នឹង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​ថ្មី​ណា​ម្នាក់ទៀត​នោះទេ​”​។​
​ ​
​ប្រសិនបើ​យើង​មាន​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ណាមួយ​នោះ ខ្ញុំ​អាច​និយាយបានថា គឺ​មានតែ​ម្នាក់​ប៉ុណ្ណោះ ខ្ញុំ​មិន​មើលឃើញថា យើង​អាច​នាំយក​កីឡាករ​បាន​ច្រើន​នាក់​នោះទេ​។ លោក ម៉ូ​រី​ញ៉ូ បាន​ប្រើប្រាស់​ភាព​រីកចំរើនរ​បស់​ក្រុម ស្ពើ​រ ជា​ឧទាហរណ៍​ដើម្បី​ពន្យល់ថា មាន​មូល​ហេតុអ្វី​បានជា​ក្រុម​យូ​ណាយ​ធី​ត​មិនអាច​ប្រជែង​ជាមួយ​គូប្រជែង​ដ៏​ស្រួចស្រាវ​មួយ​នេះ​បាន​ខណ​:​ដែល​ពួកគេ​បាន​នាំយក​កីឡាករ Dimitar Berbatov និង​កីឡាករ Michael Carrick កន្លងមក​នោះ​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ បាន​និយាយថា ប្រសិនបើ​យូ​ណាយ​ធី​ត​នៅ​ប្រកាន់​តាម​ប្រវត្តិសាស្ត្រ​ខ្លួន ប្រកាន់​តាម​ភាពខ្លាំង​របស់ខ្លួន​កន្ល​ង​មក​នោះ និង​ចាត់ទុកថា​ខ្លួន​ជា​ក្រុម​ដែល​ធំ​ជាង​ស្ពើ​រ​នោះ ខ្ញុំ​គិតថា គ្រប់គ្នា​គួរតែ​និយាយថា​អូ​ខេ​(Ok) ។​
​ ​
​លោក ម៉ូ​រី​ញ៉ូ បាន​និយាយថា តើ​យើង​អាច​ទិញ​កីឡាករ​ឆ្នើមៗ​របស់​ក្រុម​ស្ពើ​រ​បានទេ មិនបាន​ទេពី​ព្រោះ​ពួកគេ​មិន​ព្រម​លក់​ទេ​។ ពួកគេ​ខ្លាំង​មែនទែន ហើយ​អាច​និយាយថា ទេ​។​
​ ​
​កាលពី ពីរ បី​ឆ្នាំមុន តើន​រណា​ជា​កីឡាករ​ឆ្នើម​របស់​ក្រុម​ស្ពើ​រ គឺ ម៉ៃ​ឃើ​ល ខា​រិ​ក ហើយពី បី​ឆ្នាំ​ក្រោយមកទៀត​តើ​អ្នកណា​ជា​កីឡាករ​ឆ្នើម​របស់​ក្រម​ស្ពើ​រ គឺ Berbatov ។ តើ​យើង​អាច​ទៅ​ទីនោះ​ហើយ​នាំយក ហ៊ែ​រី ខេន (Harry Kane) មក​បានទេ ចុះ ដេ​ឡេ អា​លី (Dele Alli) អេ​រិ​កសាន់ (Eriksen) និង Son Heung-min ទេ​។​
​ ​
​ដូច្នេះ​តើ​ក្រុម​ណាមួយ​ជា​ក្រុម​មាន​ឥទ្ធិពល​ជាង តើ​គេ​ឬក៏​យើង​។ គ្រូបង្វឹក​រូបនេះ​ក៏បាន លើកឡើង ពី​ភាពខុសគ្នា​រវាង​ការចំណាយ​របស់​យូ​ណាយ​ធី​ត និង ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ផងដែរ​។ លោក​បាន​និយាយថា ស៊ី​ធី​ហ៊ាន​ចំណាយ​រហូតដល់​ទៅ​១៣០​លាន​ផោន​ទៅលើ​ខ្សែការពារ​៣​រូប រួមមាន Kyle Walker Benjamin Mendy និង Danilo ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)

ទីតាំងផ្សាយពាណិជ្ជកម្ម