​មន្ត្រី​កាំកុងត្រូល​រកឃើញ​ទំនិញ​ខូចគុណភាព​ជិត​៣០០​គីឡូក្រាម​នៅ​ច្រកទ្វារ​អូរ​រំដួល​

1029
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​ដឹកនាំ​ដោយ​លោក​ហាក់​សុខ​រិ​ន​ប្រធាន​សាខា​កាំ​កុង​ត្រី​ល​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​នៅតាម​បណ្តា​ច្រកទ្វារព្រំដែន​ដើម្បី​ស្វែងរក​ទំនិញ​ខូចគុណភាព​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​។​ក្នុងនោះ​រកឃើញ​និង​រិ​ប​អូស​បាន​ទំនិញ​ខូចគុណភាព​ជិត​៣០០​គីឡូក្រាម​ហើយ​បង្កើតជា​គណៈកម្មការ​មួយ​ដើម្បី​ធ្វើ​ការដុត​បំផ្លាញចោល​នៅនឹងកន្លែង​ដើម្បី​ជាការ​ព្រមាន​ចំពោះ​ឈ្មួញ​ខិលខូច​មួយចំនួន​ដែល​មិន​ព្រម​រាងចាល​។

​លោក​ហាក់​សុខ​រិ​ន​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​បានឱ្យដឹងថា​ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​០១​ខែធ្នូ​ឆ្នាំ​២០១៨​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ​ត្រង់ចំណុច​ច្រក​ទ្ទារ​ប៉ុស្តិ៍​អូរ​រំដួល ស្ថិត​ក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។​ជា​លទ្ធផល​

​សមត្ថកិច្ច​បាន​រឹបអូស​ទំនិញ​ខូចគុណភាព​មាន​សាច់មាន់​ឆ្អឹង​មាន់​ចំនួន​២៦០​គីឡូក្រាម​និង​នំ​ចម្រុះ​ចំនួន​២៥​គីឡូក្រាម​សរុប​ចំនួន​២៨៥​គី់ឡូក្រាម​ដែល​ទំនិញ​ទាំងនេះ​ត្រូវបាន​មន្ត្រី​ជំនាញ​ពិនិត្យ​ស្ទាក់​ចាប់បាន​ពី​ក្រុម​ឈ្មួញ​ដែល​ដាក់​បង្កប់​តាម​រទេះអូស​ដឹកនាំ​ចូល​ពី​ប្រទេស​ថៃ​មក​ទឹកដី​កម្ពុជា​ហើយ​ដឹក​យកមក​លក់​តាម​បណ្តា​ខេត្ត​និង​រាជធានី​។

​លោក​ប្រធាន​សាខា​បាន​បន្តថា​ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​និង​ដកហូត​ទំនិញ​ខូចគុណភាព​បាន​ភ្លាមៗ​នោះ​មន្ត្រី​ជំនាញ​បានធ្វើ​ពិធី​ដុត​បំផ្លាញចោល​នៅនឹងកន្លែង​ដោយមាន​ការចូលរួម​ពី​សមត្ថកិច្ច គយ ប៉ូលិស​ប៉ុស្តិ៍​និង​មន្ត្រី​ស្នាក់ការ​ច្រក​ផងដែរ​៕S/

​រូប​ថ​តៈ​លោក​ហាក់ សុខ​រិ​ន​ដឹកនាំ​កម្លាំង​ចុះ​
​ត្រួតពិនិត្យ​ទំនិញ​នៅ​ច្រកទ្វារ​អូរ​រំដួល​ស្រុក​ភ្នំ​
​ស្រុក​ដកហូត​ទំនិញ​ខូចគុណភាព​និង​នំ​ជិត​៣០០​គីឡូក្រាម​


​ ​