​បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​៤​នាក់​ទៅ​តុលាការ​

1533
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ព្រមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​.២០១៨​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ដែល​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ក្រុម​១៤​ភូមិ​៤​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​កាលពី​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​.២០១៨​។

​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ឈ្មោះ​គួ​ន​តុលា​ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​។​ឈ្មោះ​សួន​ស្មី​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំឈ្មោះ​បាន​ជឿន​ភេទ​ប្រុស​អាយុ​២១​ឆ្នាំឈ្មោះ​ចាន់ ធឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។​វត្ថុតាង​រួមមាន​៖ ១_​ម្សៅ​ស​ថ្លា​ចំនួន​០៩​កញ្ចប់​ស្មើ​១,០១​ក្រាម​(​ទម្ងន់​សុទ្ធ​)២_​ម៉ូតូ​ចំនួន​០១​គ្រឿង​៣_​ទូរស័ព្ទ​ចំនួន​០៣​គ្រឿង ៤_​ដែកកេះ​ចំនួន​៥​។​៥_​កន្ត្រៃ​យ៍​ចំនួន​០១​ដើម​៕S/​
បញ្ជូនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន៤នាក់(wrapped)

ទីតាំងផ្សាយពាណិជ្ជកម្ម