​អតីត​តារា​សម្តែង​ល្បីឈ្មោះ យស់ បូ​វណ្ណៈ ត្រឡប់មក​វិថី​សម្តែង​សារជាថ្មី​

1560
ចែករម្លែក

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​អតីត​តារា​សម្តែង​ភាពយន្ត​ល្បីឈ្មោះ ក្នុង​ទស្សវត្សរ៍​ទី​៩០ លោក យស បូ​វណ្ណៈ​បាន​ត្រឡប់​មកកាន់​កម្ពុជា​សាជាថ្មី​ព្រមជាមួយ​នឹង​ការ​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ឡើងវិញ​ហើយ ក្រោយ​ពេលដែល​លោក​បាន​ជាន់​ដល់​ទឹកដី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២ ធ្នូ ២០១៨​។

​លោក​យស់​បូ​វណ្ណៈ​បាន​ត្រឡប់មក​វិថី​សម្តែង​វិញ​ជាមួយនឹង​ការសម្តែង​រឿង​«​លោក​ឱ​ពុក​»​ក្រោម​ការរៀបចំ​របស់​ផលិតកម្ម​មហាហង្ស ដែល​នឹង​ចេញ​ថត នាពេល​ឆាប់ៗ​ខាងមុខនេះ​។ លោក យស បូ​វណ្ណៈ ប្រាប់ថា រឿង «​លោកឪពុក​» គឺជា​សាច់រឿង​ប្រកបដោយ​ការដាក់​អារម្មណ៍​ខ្ពស់​មានការ​សម្តែង​ខ្លាំង ដែល​និយាយ​ពី​សង្គម​កម្ពុជា​។ អ្វីដែល​លោក​សប្បាយចិត្ត បាន​សម្តែង​ជាមួយ​តួ​ថ្មី​ចាស់ ពិសេស​ជាមួយ​អ្នកនាង​ចាន់​តារា​ទី​និង​អរគុណ​ដល់​ផលិតកម្ម​មហាហង្ស​ដែល​បានគាស់​កកាយ​តួ​ចាស់ៗ​ជំនាន់​មុន​មក​សម្តែង​។​

​លោក យស បូ​វណ្ណ​: បញ្ជាក់ថា ហេតុផល​ដែល​លោក​ចុះ​មកកាន់​កម្ពុជា​លើក​នេះ គឺ​ដោយសារតែ​លោក អ៊ិន សុ​ភិន ម្ចាស់​ផលិតកម្ម​មហាហង្ស បាន​ទាក់ទង​ឲ្យ​លោក​ថត​រឿង​”​លោកឳពុក​” ស្របគ្នា​ដែល​លោក ក៏​ចង់បង្ហាញ​ស្នាដៃ​មួយ​រឿង​ដូចគ្នា​នឹង​អ្នកនាង អម្ពរ ទេវី ទើប​លោក​សម្រេចចិត្ត ដាក់​ច្បាប់​៣​សប្ដាហ៍ ដើម្បី​ចុះមក​ថត​រឿងនេះ​។

លោ​កថា​ខ្លួន​នឹងមាន​គម្រោង​ថត​រឿង​បន្តបន្ទាប់​ទៀត ប៉ុន្តែ​សម្រាប់​ឱកាស​ចុះមក​លើក​នេះ គឺ​ថត​ឲ្យ​តែ​ផលិតកម្ម​មហាហង្ស​មួយគត់ ដោយសារតែ​លោក​អាច​នៅ​កម្ពុជា​បានតែ​៣​សប្ដាហ៍​ប៉ុណ្ណោះ ។ ក្នុងនោះ សូម្បីតែ​គម្រោង​ដើរលេង ក៏​ប្រហែល​មិនមាន​ដែរ ដោយ​តាម​កាលវិភាគ គឺ​លោក​ត្រូវ​ថត​ក្នុង​រឿង​លោក “​លោកឳពុក​” រហូតដល់​ជិត​២០​ថ្ងៃ​ទៅហើយ​។​

​ក្នុង​ពិធី​ទទួល​លោក យស បូ​វណ្ណ​: ចុះ​ពី​អាមេរិក​នោះ គេ​ឃើញ​វត្តមាន​តារា​សិល្ប​:​យ៉ាងច្រើន​កុះករ របស់​មហាហង្ស​បង្ហាញខ្លួន​ដោយ​ខាង​ផលិតកម្ម​ក៏បាន​រៀបចំ​កម្មវិធី​ទ្រង់ទ្រាយ​ធំ​នៅ​ភោជនីយដ្ឋាន​វ័ន​ម័​រ នៅ​ម្ដុំ​ទួលគោក ដើម្បី​រៀបចំ​ជា​វេទិកា​សន្និសីទកាសែត​ផងដែរ​៕S/

​អតីត​តារា​សម្តែង​ល្បីឈ្មោះ យស់ បូ​វណ្ណៈ ត្រឡប់មក​វិថី​សម្តែង​សារជាថ្មី​

​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម