លទ្ធផល​វាយ​សី​ដណ្តើមពាន​រង្វាន់​កម្ពុ​ជា​បាន​មេដាយមាស​៥,​ថៃ​បាន​៤​និង​វៀតណាម​បាន​៤

1236
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​: ការប្រកួត​កីឡា​វាយ ដណ្តើមពាន់​រង្វាន់​ពានរង្វាន់​«​រណ​:​សិរ្ស​ពីរ​ធ្នូ​២០១៨» ដែលមាន​ការចូលរួម​ពី​ប្រទេស​ជា​មិត្ត ថៃ និង​វៀតណាម ប្រព្រឹត្ត​រយ​:​ពេល​ពីរ​ថ្ងៃ នៅ​ខេត្តកំពង់ចាម​នោះ គឺ​លទ្ធផល​ការប្រកួត​របស់​កីឡាករ​-​កីឡាការិនី​សរុប​ចំនួន ១៣០ នាក់​លើ​ចំនួន ប្រាំពីរ​វិញ្ញាសារ នៃ​ប្រទេស​ទាំងបី គឺជា​លទ្ធផល​បច្ចេកទេស កម្ពុជា​ជា​ម្ចាស់ផ្ទះ​ទទួលបាន​មេដាយមាស​ចំនួន ប្រាំ​គ្រឿង​, ថៃ​ចំនួន បួន​គ្រឿង និង​វៀតណាម​ចំនួន បួន​គ្រឿង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ជា​ប៊ុនហេង​ជា​ប្រធាន​គណ​:​កម្ម​ការរៀបចំ​ការប្រកួត​និង​ជា​ប្រធាន​សមាគម​កីឡា​វាយ​សី​នៃ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣​ធ្នូ​នេះ​ថា​ការប្រកួត​វាយ​សី​ដើម្បី​អបអរសាទរ​កំណើត​ថ្ងៃទី​២​ធ្នូ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ខាងលើ​ឆ្នាំនេះ​គឺ​យើង​បានជ្រើសរើស​វិញ្ញាសារ​ចំនួន ៧​មាន​: វាយ​សី​ទោល​បុរស​ម្នាក់​ទល់​ម្នាក់​អាយុ​ក្រោម ៣០ ឆ្នាំ​,​វាយ​ជា​គូ​បុរស​អាយុ​ក្រោម ៣០ ឆ្នាំ​, វាយ​គូ​បុរស​អាយុ ៣០​ដល់ ៣៩ ឆ្នាំ​, វាយ​គូ​បុរស​អាយុ ៤០ ដល់​៤៩ ឆ្នាំ​., វាយ​គូ​បុរស ៥០ ដល់​៥៩ ឆ្នាំ​, វាយ​គូ​បុរស​អាយុ ៦០ ឆ្នាំ​ឡើង និង​វិញ្ញាសារ​ចុងក្រោយ វាយ​គូ​ស្ត្រី​មិន​កំណត់​អាយុ​។​

​លោក​ប្រធាន​គណ​:​កម្ម​ការ​បាន​បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា​ឆ្លងតាម​លទ្ធផល​បច្ចេកទេស​នៃ​ការប្រកួត​របស់​កីឡាករ​-​កីឡាការិនី​ទាំង​១៣០​រូប​បាន​រកឃើញថា​កម្ពុ​ជាទ​ទួលបាន​មេដាយមាស​ប្រាំ​គ្រឿង​។​គឺ​មួយគ្រឿង​បាន​ទៅ​កីឡាករ​ឈ្មោះ​ទេព​ច័ន្ទ​ម៉ា​រ៉ា​មកពី​ក្រសួងមហាផ្ទៃ​លើ​វិញ្ញាសារ​វាយ​ទោល​បុរស​អាយុ​ក្រោម​៣០​ឆ្នាំ​។​

មេដាយមាស​ចំនួន​ពីរ​គ្រឿង​បាន​ទៅ​លោក​កីឡាករ​ឈ្មោះ​អ៊ឹម​ភាន់​សុផល​និង​ឃួន​លី​វី​លើ​វិញ្ញាសារ​វាយ​គូ​បុរស​អាយុ​៥០​ដល់​៥៩​ឆ្នាំ​មកពី​ក្រសួងមហាផ្ទៃ​ដែរ​និង​ពីរ​គ្រឿង​ទៀត​បាន​ទៅលើ​កីឡាការិនី​ឈ្មោះ​ឡេង​ដាវី​និង​ភាក់​ចិន្តា​លើ​វិញ្ញាសារ​វាយ​គូ​ស្ត្រី​អាយុ​មិន​កំណត់​គឺជា​កីឡាការិនី​ខេត្ត​ម្ចាស់​តារាង​។​

​លោក​ផ្កាយ​បី​រូបនេះ​បាន​បន្ថែមថា ដោយឡែក​មេដាយមាស​បួន​គ្រឿង​ដែល​ប្រទេស​ថៃ​ទទួលបាន​នោះ គឺ​ពីរ គ្រឿង​បាន​ទៅលើ​កីឡាករ​ឈ្មោះ ធី​រ៉ា​ឆៃ (TEERACHAI)​និង គី​ចាន់​ណាត (KICHANANT) លើ​ប្រភេទ​វិញ្ញាសារ​វាយ​គូ​បុរស​អាយុ ៤០​ដល់​៤៩ ឆ្នាំ និង​ពីរ​គ្រឿង​ទៀត​បាន​ទៅលើ​កីឡាករ​ឈ្មោះ សង ឆៃ ( SONG CHAI) និង ណា​វ៉ា​រ៉ាត់ (NAVARAT) លើ​វិញ្ញាសារ​វាយ​គូ​បុរស​អាយុ ៦០ ឆ្នាំ​ឡើង​។

​ចំណែក​មេដាយមាស​ដែល​បាន​ប្រទេស​វៀវ​ណា​ម​ដណ្តើម គឺ​ពីរ​គ្រឿង​បាន​ទៅលើ​កីឡាករ​ឈ្មោះ ចាន់ វ៉ាន់​ដុង​( CHAN VANDOUNG) និង​ឡា​ម​ទុ​ញ​ទុង​(LAMTHUNHTUNG)​លើ​វិញ្ញាសារ​គូ​បុរស​អាយុ​ក្រោម ៣០​ឆ្នាំ និង​ពីរ​គ្រឿង​ទៀត​បាន​ទៅលើ​ឈ្មោះ ឡាញ ថា​ន​ហុង (LANH THANHUNG) និង​លី ប៊ុ សាន (LY BU SON) លើ​វិញ្ញាសារ​វាយ​គូ​បុរស​អាយុ ៣០ ដល់ ៣៩ ឆ្នាំ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​បន្តថា រីឯ​មេដាយសំរិទ្ធិ​កម្ពុជា​ទទួលបាន​ចំនួន ប្រាំមួយ គ្រឿង​, ថៃ​ទទួលបាន​ចំនួន​បួន​គ្រឿង​និង​វៀតណាម​ទទួលបាន​ចំនួន​បី​គ្រឿង​។​មេដាយប្រាក់​ជា​មេដាយ​ចំណាត់ថ្នាក់​លេខ​៣​គឺ​កម្ពុជា​ទទួលបាន​ចំនួន​ប្រាំពីរ​គ្រឿង​,​ថៃ​ទទួលបាន​ចំនួន​ពីរ​គ្រឿង​និង​វៀតណាម​ទទួលបាន​ចំនួន បួន គ្រឿង​។​

​លោក​បន្តថា​តាម​ផែនការ​នៃ​ការប្រកួត​វាយ​សី​ដណ្តើមពាន​រង្វាន់​រណ​:​សិរ្ស​០២​ធ្នូ​២០១៨​នេះ​ក្រៅពី​ប្រទេស​ថៃ​និង​វៀតណាម​គឺ​យើង​ក៏បាន​អញ្ជើញ​កីឡាករ​-​កីឡាការិនី​របស់​ប្រទេស​ឡាវ​ឲ្យ​ចូលរួម​ការប្រកួត​នេះដែរ​។​ប៉ុន្តែ​ខាង​កីឡាករ​ប្រទេស​នេះ​បាន​ជូនដំណឹង​ពី​ការជាប់រវល់​ការងារ​៕S/

​លទ្ធផល​វាយ​សី​ដណ្តើមពាន​រង្វាន់​កម្ពុ​ជា​បាន​មេដាយមាស​៥,​ថៃ​បាន​៤​និង​វៀតណាម​បាន​៤