​ស្រះ​មួយ​នៅមុខ​វត្ត​វាំង​ចាស់​នៅ​ស្រុក​ឧដុង្គ​ត្រូវបាន​គេ​ចាក់ដី​ចូល​យក​ធ្វើ​កម្ម​សិទ្ធិ

1525
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ស្រះ​ទន្ទឹម​ស្រះ​តា​មោគ​ដែល​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ​ដាក់​ជា​តំបន់​ការពារ​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​ជាតិ​ត្រូវបាន​គេ​ចាក់ដី​ចូល​យក​ធ្វើ​កម្ម​សិទ្ធ​ស្ថិត​ក្នុងភូមិ​ស្រះកែវ​ឃុំ​វាំង​ចាស់​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​។​

​លោក​ស៊ុន​មានជ័យ​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា​អ្នក​ដែល​ចាក់ដី​ចូល​ស្រះ​ទន្ទឹម​និង​ស្រះ​តា​មោគ​យក​ធ្វើ​កម្ម​សិទ្ធ​នោះ​មានឈ្មោះ​គង​គឹម​ហេង​និង​ប្រព​ន្ឋ​ឈ្មោះ​គាង​សេង​ស៊ូ​ហ្គិ​ចនាក់​ទាំង​២​រស់នៅ​ខេត្តកំពង់ចាម​។​

ពួកគេ​បាន​ចាក់ដី​ហួស​បង្គោល​ដែល​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានដាក់​ដាំ​សម្រាប់​សម្គាល់​ព្រំប្រទល់​តំបន់​ការពារ​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​ជាតិ​។​ស្រះ​ទឹក​នៅ​តំបន់​ខាងលើ​ជា​ស្រះ​មាន​តាំងពី​បូរាណ​មិនមែន​ទើបតែ​កាយ​នោះទេ​សូម​បងប្អូន​បញ្ឈប់​ចាក់ដី​ចូល​ស្រះ​ទាំងអស់នោះ​ទៀត​។​

​លោក​បាន​បន្តថា​បច្ចុប្បន្ន​ការចាក់ដី​ចូល​ស្រះ​ទន្ទឹម​និង​ស្រះ​តា​មោគ​លោក​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅ​ផ្អាក់​ជា​បន្តោះអាសន្ន​។​បើតាម​សម្តី​ឈ្មោះ​គាង​សេង​ស៊ូ​ហ្គិ​ច​បាន​និយាយថា​ដី​ដែល​គាត់​ចាក់​នេះ​មាន​ប័ណ្ណ​សម្គាល់​សិទ្ធ​កាន់កាប់​អចលនវត្ថុ​លេខ​កស​០០៣០៧១​ចុះ​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០១៦​ពី​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ចុះហត្ថលេខា​ដោយ​លោក​តាប់​ម៉ាឡៃ​។​ដូច្នេះហើយ​ទើប​គាត់​ចាក់ដី​តែ​តាម​ប័ណ្ណ​សម្គាល់​សិទ្ធ​តែប៉ុណ្ណោះ​៕S/

​ស្រះ​មួយ​នៅមុខ​វត្ត​វាំង​ចាស់​នៅ​ស្រុក​ឧដុង្គ​ត្រូវបាន​គេ​ចាក់ដី​ចូល​យក​ធ្វើ​កម្ម​សិទ្ធិ

ទីតាំងផ្សាយពាណិជ្ជកម្ម