សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​២​នាក់​ជាមួយ​គ្រឿងញៀន​១៣​កញ្ចប់​

637
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ជនសង្ស័យ​២​នាក់​ចែកចាយ​នូវ​សារធាតុ​ញៀន​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​នគ​បាល​គីឡូម៉ែត្រ​លេខ​៦​ស្រាវជ្រាវ​ឃាត់ខ្លួន​ជាក់ស្ដែង​បាន​២​នាក់​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅត្រង់ចំណុច​ផ្ទះជួល​លេខ ១៧៩ ក្រុម​៧​ភូមិ​ក្រោលគោ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ខណ្ឌ​ឬ​ស្សី​កែវ​កាល​វេលា​ម៉ោង ៩​ថ្ងៃទី​០៣​ខែធ្នូ ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​២​នាក់​ចែកចាយ​នឹង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​នឹងធ្វើ​ការបង្ក្រាប​ជាក់ស្ដែង​បាន ទី​១​ឈ្មោះ យុង បូរ៉ា ហៅ រ៉ា ភេទ​ប្រុស ជនជាតិខ្មែរ អាយុ ២៨ ឆ្នាំ ។ ទី​២​ឈ្មោះ រ៉ូ យាំង​ហាំង ហៅ រ៉ូ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ។​

​វត្ថុតាង​ដកហូត​បានរួម​មាន​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​១៣​កញ្ចប់​ថង់​តូច​រួម​នឹង​សម្ភារៈប្រើប្រាស់​មួយចំនួន​។​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​វត្ថុតាង​ត្រូវបាន​កម្លាំង​សមត្ថ​កច្ច​ប៉ុស្ដិ៍​គីឡូម៉ែត្រ​លេខ​៦​សាកសួរ​រួច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់​ទៅតាម​នីតិវិធី​ច្បាប់​៕S/

​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​២​នាក់​ជាមួយ​គ្រឿងញៀន​១៣​កញ្ចប់​

ទីតាំងផ្សាយពាណិជ្ជកម្ម