វត្ត​អារាម​មួយ​នៅ​ខេត្តបន្ទាយមានជ័យ​មាន​ទិដ្ឋភាព​ស្អាត​ដូច​តំបន់​ទេសចរណ៍

2024
ចែករម្លែក

​ដោយ​-​បញ្ញា​សាស្ត្រ​ភ្នំពេញ​-​វត្ត​មួយ​នៅ​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​គេ​បង្ហោះ​ចែកចាយ​កាន់តែ​តែ​គគ្រឹកគគ្រេង​ពិ​ទិដ្ឋភាព​ខាងលើ​និង​ខាងក្នុង​របស់​វត្ត​មួយ​នៅ​ខេត្តបន្ទាយមានជ័យ​ដែល​ត្រូវគេ​ស្គាល់​ថា​ជាវ​ត្ត​ដែលមាន​ផ្ទៃដី​ធំ​ល្វឹងល្វើយ​ហើយ​ត្រូវ​បានរៀបចំ​ជាទី​អារាម​បែប​ពុទ្ធ​មណ្ឌល​បម្រើអោយ​វិស័យ​សាសនា ដែល​សូម្បីតែ​អ្នកទស្សនា​ទេសចរណ៍​ក៏​ផ្អើល​និង​លាន់មាត់​សរសើរ​។

​ស្ទើរតែ​គ្រប់​សមិទ្ធិផល​និង​ការរៀបចំ​នៅក្នុង​វត្ត​នេះ​ចង់​ឡូយ​ជាង​រមណីយដ្ឋាន​កម្សាន្ត​ខ្លះ​ផង​អ៊ីចឹង​ហើយ​ទើប​គ្រាន់តែ​មានការ​បង្ហោះ​ឱ្យឃើញ​ពី​ទិដ្ឋភាព​ធ្វើបុណ្យ​ទាន​របស់​ពុទ្ធប​រិ​ស័​ទ​និង​ការរៀបចំ​ក្នុង​ទី​អា​រ៉ា​មរ​បស់​ចៅអធិការ​វត្ត​ព្រះ​តេជគុណ​ចាន់​សុជន​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​ភ្លាមៗ​គឺ​ធ្វើអោយ​ព័ត៌មាន​ក្លាយ​ជាទី​ចាប់អារម្មណ៍​។​

​យោងតាម​ការ​បង្ហោះ និង​ការបញ្ជាក់​របស់​ព្រះ​តេជគុណ ធ​ម្មា​លង្កា​រោ ចាន់ សុជន មាន​សង្ឃដីកា​ថា ទី​វត្ត​ដែល​ព្រះអង្គ​រមែង​បង្ហោះ​ឱ្យឃើញ​ពី​ទិដ្ឋភាព​ស្អាតៗ​និង​សមិទ្ធផល​ល្អៗ​បម្រើឱ្យ​វិស័យ​ព្រះពុទ្ធសាសនា​នេះ គឺជា​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់ ស្ថិតនៅ​ភូមិ​ខ្ចាស់ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​នៅ​ប៉ែក​ខាងជើង​ផ្លូវជាតិ​លេខ​(​ដោយ​ចូល​តាមផ្លូវ​គ្រួស​ចម្ងាយ​ប្រមាណ​ជា​៧​គីឡូម៉ែត្រ​)​។​

ទី​អារាម​នេះ​មាន​ផ្ទៃដី​សរុប​ជាង​៧​ហិកតា​ដោយ​ក្នុង​ផ្ទៃ​ទាំងមូល​ត្រូវបាន​រៀបចំ​កសាង​ជា​សមិទ្ធផល​បម្រើអោយ​ព្រះពុទ្ធសាសនា​ដូចគ្នា​នឹង​ពុទ្ធ​មណ្ឌល​ធំៗ​ផងដែរ ប៉ុន្តែ​នឹងធ្វើ​ឱ្យ​ល្អ​ជាង​ឱ្យ​ស្អាត ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ពុទ្ធបរិស័ទ​នៅ​ទូទាំងប្រទេស និង​អ្នក​ទេសចរណ៍​។

​ព្រះ​តេជគុណ​បញ្ជាក់ថា​សមិទ្ធផល​នៅក្នុង​ទី​អារាម​សុទ្ធតែ​បាន​ជំនួយ​ពី​សប្បុរសជន​ក្នុង​និង​ក្រៅ​ស្រុក​គ្រប់ទិសទី​ដោយ​ក្នុងនោះ​នៅលើ​ផ្ទៃដី​ទាំង​៧៥.០០០​ម៉ែត្រការ៉េ​របស់​វត្ត​នឹង​ស្ថាបនា​ជា​ទម្រង់​ប្រវត្តិ​ព្រះពុទ្ធ​និង​ជា​សមិទ្ធផល​សំខាន់ៗ​ផ្សេងៗ​ដើម្បីឱ្យ​ទី​អារាម​មួយ​នេះ​ក្លាយជា​សារមន្ទីរ​បង្ហាញ​ទម្រង់​ក្នុង​ជំនឿ​ព្រះពុទ្ធ​ធំ​មួយ​និង​ដើម្បីអោយ​អ្នក​ចង់​បួស​រៀន​និង​ចង់បាន​ភាពស្ងប់ស្ងាត់​ក្នុង​ផ្លួ​វ​ចិត្ត​មាន​កន្លែង​មក​តាំងសមាធិ និង​សន្សំ​សុខ​ផ្លូវចិត្ត​ផង​។

​ព្រះអង្គ​កំពុង​ដឹកនាំ​កាង​សមិទ្ធផល​ធំៗ​ជាច្រើន​ផ្សេងទៀត​ក្នុង​វត្ត​ដោយ​ក្នុង​ពេលនេះ​ព្រះអង្គ​នឹង​កសាង​ពុទ្ធបដិមា​មួយអង្គ​កម្ពស់​៨០​ម៉ែត្រ​ដើម្បីឱ្យ​ប្រទេស​កម្ពុ​ជាមាន​ព្រះ​ពុទ្ធបដិមា​ធំ​និង​ខ្ពស់ជាង​មួយអង្គ​ទុកជា​និមិត្តរូប​នៃ​ព្រះពុទ្ធសាសនា​។

​គួរបញ្ជាក់​ផងដែរ​ថា​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់​បាន​បង្កើតឡើង​កាលពី​អំឡុង​ឆ្នាំ​១៩៣៨​តែ​ត្រូវ​បំផ្លាញ​ក្នុងសម័យ​ប៉ុលពត​ហើយ​បានរៀបចំ​ជាវ​ត្ត​ពេញលេញ​ឡើងវិញ​កាលពី​ឆ្នាំ​២០១០​។​ចាប់ផ្ដើម​កសាង​ជា​រមណីយដ្ឋាន​បម្រើឱ្យ​ព្រះពុទ្ធសាសនា​កាលពី​អំឡុង​ឆ្នាំ​២០១៣​។​មកទល់ពេលនេះ​ក្នុង​វត្ត​ទាំងមូល​មាន​ព្រះសង្ឃ​គង់នៅ​សរុប​ចំនួន​១៧៣​អង្គ​ដោយ​កំពុង​ក្លាយ​ជាទី​អារាម​ដែលមាន​ការចាប់អារម្មណ៍​ពី​ការរៀបចំ​គួរឱ្យកត់សម្គាល់​ព្រោះតែ​ទិដ្ឋភាព​ទាក់ទាញ​របស់​វត្ត​នេះ​៕S/​

វត្ត​អារាម​មួយ​នៅ​ខេត្តបន្ទាយមានជ័យ​មាន​ទិដ្ឋភាព​ស្អាត​ដូច​តំបន់​ទេសចរណ៍

ទីតាំងផ្សាយពាណិជ្ជកម្ម