​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​វត្ថុតាង​៨៦​កញ្ចប់​

871
ចែករម្លែក
  • 7
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​សហការ​ជាមួយនិង​កម្លាំង​អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ​ទី​១​ឃាត់ខ្លួន​ជនសង្ស័យ​នាក់​។ ដោយ​២​នាក់​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន និង​ជនសង្ស័យ​២​នាក់​ទៀត ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន​។ ដោយ​ដកហូត​ថ្នាំញៀន ចំនួន​៨៦​កញ្ចប់ ហើយ​បញ្ជូនទៅ​សាកសួរ​ភ្លាមៗ នៅ​ចំណុច​ប្រឡាយ​ស្ទឹងមានជ័យ ក្រុមទី​២ ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់ ទី​១-​ឈ្មោះ ទួន ភារៈ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទី​២-​ឈ្មោះ យៀន ហួរ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​ទី​៣-​ឈ្មោះ ម៉ែន រស្មី​ប​ញ្ញ (​ហៅ​ម៉ូ​វ​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទី​៤-​ឈ្មោះ ហេង គិរី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ រើស​អេតចាយ ស្នាក់នៅ​ម្ដុំ​ផ្លូវ​ម៉ៃ​ដា ខណ្ឌ​សែន​សុខ​។ ដកហូត​វត្ថុតាង ក្រាម​ស​ថ្លា​ចំនួន​៨៦​កញ្ចប់ ទូរស័ព្ទ​ចំនួន​២​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ បញ្ជូនទៅ​ការិយាល័យ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សួរនាំ​បន្ត និង​កសាង​សុំ​ណំ​រឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕S/​

​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​វត្ថុតាង​៨៦​កញ្ចប់​

ទីតាំងផ្សាយពាណិជ្ជកម្ម