​កុមា​រគ​-​ថ្លង់​ចំនួន​៩០​នាក់​នៅ​សៀមរាប​ទទួល​បានការ​បង្រៀន​ពី​វិធីសាស្ត្រ​រំដោះខ្លួន​ពី​ការ​លង់ទឹក​

1109
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ​លោក​NatThasak​គ្រូបង្រៀន​ហែល​ទឹក​អាជីព​នៃ​សាលាបង្រៀន​ហែល​ទឹក​ដូ​ល​ហ្វី​ន​ស្វី​មីង​ក្លិប​បានឱ្យដឹងថា​នៅពេលដែល​មនុស្ស​ធម្មតា​មិនចេះ​ហែល​ទឹកតែ​ពួកគេ​អាច​ស្រែក​ខ្លាំងៗ​បាន​ដើម្បី​រក​ជំនួយ ខណៈពេល ដែល​ពួកគេ​ជួប​ហេតុ​ការ​លង់ទឹក​។ ប៉ុន្តែ​សម្រាប់​មនុ​ស្សគ​-​ថ្លង់ ដែល​មិនអាច​ស្តាប់​សំឡេង​និង​និយាយ​មិនបាន​ហើយ​ថែមទាំង​មិនមាន​ឱកាស​រៀន​ហែល​ទឹក​ទៅទៀត​នោះ តើ​ពួកគាត់​ត្រូវ​ប្រឈម​បែបណា​ពេល​មាន​បញ្ហា​?

​លោក Nat Thasak បាន​បញ្ជាក់ថា ដូច្នេះ​ដើម្បីឱ្យ​មនុ​ស្សគ​- ថ្លង់​រំដោះខ្លួន​ចេញពី​ការ​លង់​ទឹកបាន សាលាបង្រៀន​ហែល​ទឹក​ដូ​ល​ហ្វី​ន​ស្វី​មីង​ក្លិប បាន​បង្រៀន​ពី​វិធីសាស្ត្រ​រំដោះខ្លួន​ចេញពី​ការ​លង់ទឹក ដល់​កុមា​រគ​-​ថ្លង់​ចំនួន​៩០​នាក់​នៅ​ខេត្តសៀមរាប​ដែលមាន​ក្រុម​គ្រូបង្រៀន​ហែល​ទឹក​អាជីព​ពី​ប្រទេស​កម្ពុជា និង​ថៃ ក្នុង​គោលបំណង​ចង់​ជួយ​សង្គម​។ តាម​ការ​ផ្ដល់នូវ​កម្ម​វិធី​បង្រៀន​សប្បុរសធម៌ ទៅដល់​អ្នក​ទាំងនោះ​ជាមួយ​ជំនាញ​ដែលមាន​សក្ដានុពល​ខ្ពស់​របស់​យើង​ដោយ​ឥតគិតថ្លៃ​ទៅដល់​ពួកគេ ដើម្បីឱ្យ​ពួកគេ​ចេះ ពី​របៀប​រំដោះខ្លួន​ឱ្យ​រួច​ពី​គ្រោះថ្នាក់​លង់ទឹក​។​

​លោក​NatThasak​មានប្រសាសន៍​ទៀតថា​ការរៀបចំ​ព្រឹត្តិការណ៍​សប្បុរសធម៌​នៅ​ខេត្តសៀមរាប​សម្រាប់​កុមារកំព្រា​និង​កុមា​រគ​-​ថ្លង់​មកពី​អង្គការ​គ្រួសារ​ថ្មី​នៅពេលនេះ​គឺ​ក្នុង​គោលដៅ​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ដោយសារ​លង់ទឹក​នៅ​ប្រទេស​កម្ពុជា​ជាពិសេស​កុមា​រគ​-​ថ្លង់​តាមរយៈ​ការបង្រៀន​កុមា​រគ​-​ថ្លង់​ឱ្យ​ចេះ​ហែល​ទឹក​នេះ​ដើម្បីឱ្យ​ពួកគេ​ចេះ​ជួយសង្គ្រោះ​ខ្លួនឯង​នៅក្នុង​ទឹក​នៅពេល​ពួកគេ​ស្ថិតនៅក្នុង​គ្រោះថ្នាក់​ផ្លូវទឹក ឬ​គ្រោះទឹកជំនន់ ។​

​លោក​បាន​បន្តថា ការបង្រៀន​ពី​វិធីសាស្ត្រ​រំដោះខ្លួន​ចេញពី​ការ​លង់ទឹក​ដល់​កុមា​រគ​-​ថ្លង់​នេះ គឺជា​ព្រឹត្តិការណ៍​មួយ​បន្ទាប់ពី​រាជធានី​ភ្នំពេញ​ហើយ​នៅពេល​ខាង​នេះ​នឹងធ្វើ​ឡើង​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ដូច្នេះ​តាមរយៈ​នេះ​សូម​អំពាវនាវ​ឱ្យដល់​សប្បុរសជន​ជួយ​គាំទ្រ​ដល់​កម្មវិធី​នេះ​ព្រោះ​កម្មវិធី​នេះ​ដំណើរការ​ទៅ បាន​លុះត្រា​មានការ​ឧបត្ថម្ភ​ពី​សប្បុរសជន ៕S/

កុមា​រគ​-​ថ្លង់​ចំនួន​៩០​នាក់​នៅ​សៀមរាប​ទទួល​បានការ​បង្រៀន​ពី​វិធីសាស្ត្រ​រំដោះខ្លួន​ពី​ការ​លង់ទឹក​

ទីតាំងផ្សាយពាណិជ្ជកម្ម