ជក់​គ្រឿងញៀន​ជ្រុល​ទាញ​កាំបិត​ដេញ​កាប់​ម្តាយ​ទេវតា​មិន​ជួយ​ត្រូវ​ប៉ូលិស​ចាប់​វៃ​ខ្នោះ​

1056
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ជន​ម្នាក់​ប្រើប្រាស់​ថ្នាំញៀន​លើស​ចំណុះ​ក៏​ទាញ​កាំបិតប៉័ងតោ​ដេញ​កាប់​ម្ដាយ របស់ខ្លួន​មិន​ឲ្យ​ចូល​ផ្ទះ​តែ​ត្រូវ​ជាប់​ខ្នោះ​របស់​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​។​ហេតុការណ៍​បាន បង្កឱ្យមាន​ការ​ភ្ញាក់​ផ្ញើ​ល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ នៅត្រង់ចំណុច​ផ្ទះ​លេខ​៥២៩ ផ្លូវជាតិ​លេខ​៥ ក្រុមទី​១៥ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ពេលយប់ ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ខណ្ឌឫស្សីកែវ​បានឱ្យដឹងថា ការបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ជា​កូន​ឈ្មោះ មន្នី ច័ន្ទ​តារា ហៅ​ញ៉ា​ញ់ អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ដែលជា​មុខសញ្ញា​ចាស់​ប្រើប្រាស់​ថ្នាំញៀន​នេះដែរ គឺ​បាន​អនុវត្ត​ឡើង​ភ្លាមៗ ក្រោយពី​ទទួលបាន​សេចក្ដីរាយការណ៍ ពី​ប្រជាពលរដ្ឋ និង​ស្ត្រី​ជា​ម្ដាយ​ឈ្មោះ ជួប​ចិន្តា​អាយុ​៤១​ឆ្នាំមាន​មុខរបរ​ជាក​ម្មា​ការិនី​ស្នាក់នៅ​ចំណុច​ផ្ទះកើតហេតុ​ខាងលើ​ដោយ​ក្នុង​ហេតុការណ៍​នោះ​ដកហូត​បាន​កាំបិតប៉័ងតោ​មួយ​ផ្លែកាំបិត​ផ្គាក់​មួយ​រួមជាមួយ​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

​ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ដែល​បាន​បង្ករ​អំពើហិង្សា​ក្នុង​គ្រួសារ (​ទាញ​កាំបិត​ដេញ​កាប់​ម្ដាយ​របស់ខ្លួន​មិន​ឲ្យ​ចូល​ផ្ទះ​) បន្ទាប់ពី​ឃាត់ខ្លួន រួមជាមួយ​វត្ថុតាង ត្រូវបាន​នាំយកមក​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ក្នុង​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕S/

ជក់​គ្រឿងញៀន​ជ្រុល​ទាញ​កាំបិត​ដេញ​កាប់​ម្តាយ​ទេវតា​មិន​ជួយ​ត្រូវ​ប៉ូលិស​ចាប់​វៃ​ខ្នោះ​

ទីតាំងផ្សាយពាណិជ្ជកម្ម