សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨

794
ចែករម្លែក

ដោយ​:​វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៣ ខែធ្នូ រួមមាន​ដូចតទៅ ៖

*ព្រះមហាក្សត្រ​ទត​ឃើញថា​ស្ថានភាព​ជនពិការ​ក្នុងប្រទេស​មាន​ភាពល្អប្រសើ​រ​

​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទត​ឃើញថា ស្ថានភាព ជន​មាន​ពិការភាព​ក្នុងប្រទេស​កម្ពុជា មាន​ភាពល្អប្រសើរ​គ្រប់បែបយ៉ាង ទាំង​ក្នុង​ស្ថាប័នរដ្ឋ និង ឯកជន ។​
​ព្រះមហាក្សត្រ មាន​ព្រះរាជបន្ទូល​ថា “​ខ្ញុំព្រះករុណា ខ្ញុំ​មាន​ហឫទ័យ​សប្បាយរីករាយ ដោយបាន​ឃើញ​នូវ​ការវិវត្តន៍​ថ្មីៗ តាមរយៈ​សកម្ម​ភាពជា​ច្រើន​ទាំង​ក្នុង​ស្ថាប័នរដ្ឋ​និង​ឯកជន ដូចជា ៖ ការផ្តល់​របប​គោលនយោបាយ សម្ភារៈ​បរិក្ខារ មធ្យោបាយ​គ្រប់បែបយ៉ាង​៕

*​សេចក្តីថ្លែងការណ៍​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ស្តីពី​វិធានការ​នានា ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​លំហរ​នយោបាយ​

*​វត្ត​អារាម​មួយ​នៅ​ខេត្តបន្ទាយមានជ័យ​មាន​ទិដ្ឋភាព​ស្អាត​ដូច​តំបន់​ទេសចរណ៍​
​វត្ត​មួយ​នៅ​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​គេ​បង្ហោះ​ចែកចាយ​កាន់តែ​តែ​គគ្រឹកគគ្រេង​ពិ​ទិដ្ឋភាព​ខាងលើ​និង​ខាងក្នុង​របស់​វត្ត​មួយ​នៅ​ខេត្តបន្ទាយមានជ័យ​ដែល​ត្រូវគេ​ស្គាល់​ថា​ជាវ​ត្ត​ដែលមាន​ផ្ទៃដី​ធំ​ល្វឹងល្វើយ​ហើយ​ត្រូវ​បានរៀបចំ​ជាទី​អារាម​បែប​ពុទ្ធ​មណ្ឌល​បម្រើអោយ​វិស័យ​សាសនា ដែល​សូម្បីតែ​អ្នកទស្សនា​ទេសចរណ៍​ក៏​ផ្អើល​និង​លាន់មាត់​សរសើរ​។​
​ស្ទើរតែ​គ្រប់​សមិទ្ធិផល​និង​ការរៀបចំ​នៅក្នុង​វត្ត​នេះ​ចង់​ឡូយ​ជាង​រមណីយដ្ឋាន​កម្សាន្ត​ខ្លះ​ផង​អ៊ីចឹង​ហើយ​ទើប​គ្រាន់តែ​មានការ​បង្ហោះ​ឱ្យឃើញ​ពី​ទិដ្ឋភាព​ធ្វើបុណ្យ​ទាន​របស់​ពុទ្ធប​រិ​ស័​ទ​និង​ការរៀបចំ​ក្នុង​ទី​អា​រ៉ា​មរ​បស់​ចៅអធិការ​វត្ត​ព្រះ​តេជគុណ​ចាន់​សុជន​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​ភ្លាមៗ​គឺ​ធ្វើអោយ​ព័ត៌មាន​ក្លាយ​ជាទី​ចាប់អារម្មណ៍​៕

*​លទ្ធផល​វាយ​សី​ដណ្តើមពាន​រង្វាន់​កម្ពុ​ជា​បាន​មេដាយមាស​៥,​ថៃ​បាន​៤​និង​វៀតណាម​បាន​៤
​ការប្រកួត​កីឡា​វាយ ដណ្តើមពាន់​រង្វាន់​ពានរង្វាន់​«​រណ​:​សិរ្ស​ពីរ​ធ្នូ​២០១៨» ដែលមាន​ការចូលរួម​ពី​ប្រទេស​ជា​មិត្ត ថៃ និង​វៀតណាម ប្រព្រឹត្ត​រយ​:​ពេល​ពីរ​ថ្ងៃ នៅ​ខេត្តកំពង់ចាម​នោះ គឺ​លទ្ធផល​ការប្រកួត​របស់​កីឡាករ​-​កីឡាការិនី​សរុប​ចំនួន ១៣០ នាក់​លើ​ចំនួន ប្រាំពីរ​វិញ្ញាសារ នៃ​ប្រទេស​ទាំងបី គឺជា​លទ្ធផល​បច្ចេកទេស កម្ពុជា​ជា​ម្ចាស់ផ្ទះ​ទទួលបាន​មេដាយមាស​ចំនួន ប្រាំ​គ្រឿង​, ថៃ​ចំនួន បួន​គ្រឿង និង​វៀតណាម​ចំនួន បួន​គ្រឿង​៕


ទីតាំងផ្សាយពាណិជ្ជកម្ម