រន្ធត់​ណាស់​បុរស​ម្នាក់​កំពុងតែ​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​ធន់​ធំ​បុក​ឲ្យ​ស្លាប់​ភ្លាមៗ​

892
ចែករម្លែក

ដោយ:​ម៉ា​រ៉ា​/ភ្នំពេញ​ ៖ បុរស​ម្នាក់​កំពុងតែ​ជិះ​ម៉ូតូ​ត្រូវ​រថយន្ដ​ប្រភេទ​ធន់​ធំ​ម៉ាក​NISSAN DIESEL បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​ជា​ជនរងគ្រោះ​បោក​ក្បាល​និង​ថ្នល់ជាតិ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម។ ចំណែកឯ​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ ​បង្កការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​នៅ​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​រោងចក្រ​ថៃ​ហ្គឺ​សង្កាត់​ជើងឯក ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​មាន ឈ្មោះ​ហេង វុ​ធី​(​ស្លាប់​) ភេទ​ប្រុស អាយុ​៣០ នៅ​ខេត្ដ​តាកែវ​។​

យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រា​ប្យ់​ដឹងថា ​នៅពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​ប្រភេទ​ធន់​ធំ​ម៉ាក​NISSAN DIESEL ក្បាល​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ខាងមុខ ភ្នំពេញ​3A-7605។ ចំណែក​ខាងក្រោយ​ពាក់​ស្លាក​លេខ​ភ្នំពេញ​4A-0004 បានធ្វើ​ដំណើរ​ពី​ទិសដៅ​ពី​ត្បូង​មក​ជើងពេល​មកដល់​ចំណុច​ផ្លូវ​កោ​ក៏​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ស៊េរី​២០១៤ ១២៥c​ពណ៌​ខ្មៅ​ពាក់​ស្លាក​លខ​ភ្នំពេញ​1CE-5747 បានធ្វើ​ដំ​ពី​ទិសដៅ​ពី​ជើង​មក​ត្បូង​ជិះ​បញ្ច្រាស​គ្នា។ ​ពេលមកដល់​និង​ចំណុចកើតហេតុ​ក៏ត្រូវ​រថយន្ដ​ប្រភេទ​ធំ​ម៉ាក​NISSAN DIESE បុក​ចំ​ពីមុន​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​ជនរងគ្រោះ​បោក​ក្បាល​និង​ថ្នល់ជាតិ​ស្លាប់​ភ្លាម​នៅ​និង​កន្លែង​កើត។ ចំណែកឯ​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ ឯ​រថយន្ដ​រង​ការខូចខាត​ផ្នែក​ពីមុខ​យ៉ាងដំណំ ចំពោះ​ម្ចាស់​រថយន្ដ​បាន​រត់​គេចខ្លួនបាត់​សម្រាល​។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ដល់​​កន្លែងកើតហេតុ​ ធ្វើការ​វាស់វែង​និង​រថយន្ដ​បង្ក​យកទៅ​រក្សា​ទុក​នៅការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ។​ ចំណែកឯ​សព​ជនរងគ្រោះ​ ត្រូវបានសម​ត្ថ​កិច្ច​យកទៅ​រក្សាទុក​ក្នុង​វត្ត​រង់ចាំ​សាច់ញាតិ​ឫ​បងប្អូន​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕B/​

ទីតាំងផ្សាយពាណិជ្ជកម្ម