លោក​ឌុយ​ទែ​ត​និយាយ​លេងសើច​ថា គាត់​ជក់​កញ្ឆា​ដើម្បី​កុំឱ្យ​ងងុយដេក​ពេល​ប្រជុំ​លក្ខណៈ​អន្តរជាតិ​

871
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​ត កាលពី​ថ្ងៃ​ចន្ទ​ទី​៣​ធ្នូ​បាន​សារភាពថា គាត់​រក្សា​ស្មារតី​ឱ្យ​ស្វាង​អំឡុង​សន្និសីទ​អន្តរជាតិ​ដោយ​ជក់​កញ្ឆា ដែលជា​សារធាតុ​ហាមឃាត់​នៅក្នុង​ប្រទេស​កំពុង​រង្គោះ​រង្គើ​ពី​ការកើនឡើង​នៃ​ចំនួន​អ្នកស្លាប់​ក្នុង​សង្គ្រាម​គ្រឿងញៀន​ដ៏​បង្ហូរឈាម​របស់គាត់​។​

​ទោះយ៉ាងណា លោក​ប្រធានាធិបតី​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ការអះអាង​របស់គាត់​គ្រាន់តែ​ជាការ​និយាយ​លេងសើច​ទេ​។​

​នៅក្នុង​សុន្ទរកថា​មួយ លោក​ប្រធានាធិបតី​បាន​ត្អូញត្អែរ​អំពី​កាលវិភាគ​ដ៏​មមាញឹក​នៃ​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ីអាគ្នេយ៍​កាលពី​សប្តាហ៍​មុន​នៅ​ប្រទេស​សិង្ហ​បុរី កន្លែង​ដែល​គាត់​បាន​បង្កើត​ការភ្ញាក់ផ្អើល​ដោយសារ​ខក​កិច្ចប្រជុំ​ចំនួន​៤​និង​អាហារ​ពេល​ល្ងាច​អស់​មួយពេល​ព្រោះតែ​គាត់​ដេក​ថ្ងៃ​យក​កម្លាំង​។​

​លោក​ឌុយ​ទែ​ត​បាន​និយាយថា លោក​ត្រូវ​ក្រោក​ពី​ព្រលឹម​ហើយ​ចូលរួម​កិច្ចប្រជុំ​ជាច្រើន​អំឡុង​កិច្ចប្រជុំ​កំពូល​នោះ​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​ហ្វីលីពីន លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​ត