​ចាប់​ជនសង្ស័យ​២​នាក់​និង​ថ្នាំញៀន​១៧​កញ្ចប់​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​

644
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ចាប់​ជនសង្ស័យ​ចំនួន​២​នាក់​រួមជាមួយ​ថ្នាំញៀន​១៧​កញ្ចប់​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​ស្ថិតនៅតាម​ផ្លូវលំ ភូមិ​ថ្មគោល​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ជនសង្ស័យ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ស៊ិន សុខ​ជាតិ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ។ ទី​២ ឈ្មោះ សួង សា​រង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ ភូមិ​បឹងកក់​២ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ។​ក្រោយពី​ឃាត់ខ្លួន​បាន ជនសង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​នាំទៅ​សាកសួរ និង​កសាង​សំណុំរឿង នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ៕S/​

ចាប់​ជនសង្ស័យ​២​នាក់​និង​ថ្នាំញៀន​១៧​កញ្ចប់​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​

ទីតាំងផ្សាយពាណិជ្ជកម្ម