ប្រទេស​កាតា​ដកខ្លួន​ចេញពី​ក្រុម​ប្រទេស​ផលិត​ប្រេង​Opec

1268
ចែករម្លែក

ប្រទេសកាតាបានប្រកាសកាលពីថ្ងៃចន្ទទី៣ធ្នូថាខ្លួននឹងដកខ្លួនចេញពីអង្គការOpec ដែលជាក្រុមប្រទេសផលិតប្រេងនេះ គឺតែប៉ុន្មានថ្ងៃនៅ មុនពេលដែល ក្រុមប្រទេសផលិតប្រេងនេះជួបប្រជុំគ្នានៅទីក្រុងវីយែន ប្រទេសអូទ្រីស។

ប្រទេសកាតានៅឈូងសមុទ្រពែក្ស ដែលបានចូលក្នុងអង្គការOpec តាំងពីឆ្នាំ១៩៦១នេះ បាននិយាយថាខ្លួននឹងដកខ្លួនចេញពីអង្គការនេះនៅខែមករា ហើយផ្តោតការយកចិត្តទុកដាក់លើការផលិតឧស្ម័ន។

ប្រទេសកាតា ដែលជាប្រទេសនាំឧស្ម័នធម្មជាតិចេញដ៏ធំជាងគេបំផុតនៅលើពិភពលោកនេះ ត្រូវបានធ្វើពហិការមិនទិញឧស្ម័នឬប្រេង ដោយបណ្តាប្រទេសអារ៉ាប់ជិតខាងមួយចំនួនរបស់ខ្លួន ដោយចោទសារតែមានការចោទប្រកាន់ថាប្រទេសកាតាផ្តល់លុយទៅឱ្យក្រុមភេរវកម្ម។

ចាប់តាំងពីខែមិថុនាឆ្នាំ២០១៧មក ប្រទេសកាតាត្រូវបានកាត់ផ្តាច់ទំនាក់ទំនងដោយបណ្តាប្រទេសជិតខាងអារ៉ាប់ដ៏មានឥទ្ធិពលមួយចំនួនរបស់ខ្លួន ជាពិសេស អារ៉ាប៊ីសាអូឌីតដោយចោទប្រកាន់ប្រទេសកាតាថាបានផ្តល់ការគាំទ្រដល់ក្រុមភេរវកម្ម។

មានការលើកឡើងថា ការដកខ្លួនចេញរបស់ប្រទេសកាតាពីអង្គការOpec ទំនងជាមិនមានផលប៉ះពាល់រយៈពេលយូរ លើតម្លៃប្រេងនោះទេ ដោយសារវាទាក់ទងនឹងប្រទេសផលិតប្រេងតូច។

អង្គការOpec ត្រូវបានរំពឹងថានឹងកាត់បន្ថយការផ្គត់ផ្គង់ប្រេនៅកិច្ចប្រជុំនៅចុងសប្តាហ៍នេះ៕ដោយ៖សុខា/SN


នាវាដឹកឧស្ម័នកាតា ចតនៅកំពង់ផែក្រុង Raslaffans ប្រទេសកាតា

ទីតាំងផ្សាយពាណិជ្ជកម្ម