“​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​ខ្មែរ​ដ៏​ឆ្នើម​លើក​ទី​៣”​ឆ្នាំនេះ​នឹង​ទៅកាន់​ខេត្តក្រុង​ចំនួន​៦​របស់​កម្ពុជា​

1820
ចែករម្លែក
  • 12
    Shares

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​គម្រប់​ខួប​លើក​ទី​៦០​នៃ​ចំណង​ការទូត​រវាង​កម្ពុជា​និង​ចិន​។ ដើម្បី​ជំរុញ​ការផ្លាស់ប្ដូរ​លើ​វិស័យ​វប្បធម៌​សិល្បៈ​និង​ភាពយន្ត​រវាង​ប្រទេស​ទាំងពីរ​ឱ្យបាន​កាន់តែ​ស៊ីជម្រៅ​ថែម​មួយកម្រិត​ទៀត​ក្រោម​ការឧបត្ថម្ភ​ពី​ស្ថានទូត​សាធារណរដ្ឋ​ប្រជា​មា​និក​ចិន​និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រៀបចំ​ដោយ​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន​និង​ក្រុមហ៊ុន​ភាពយន្ត​ចិន​គ្រុប​ព្រឹត្តិការណ៍​“​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​ខ្មែរ​ដ៏​ឆ្នើម​លើក​ទី​៣” បានចាប់ផ្ដើម​សារជាថ្មី​ម្ដងទៀត ដោយ​នាំមក​នូវ​ខ្សែភាពយន្ត​ចិន​-​ខ្មែរ​ដ៏​ឆ្នើម​សរុប​ចំនួន​៨​រឿង​។​

“​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​ខ្មែរ​ដ៏​ឆ្នើម​លើក​ទី​៣”​ឆ្នាំនេះ​នឹងធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ចំនួន​ប្រាំមួយ​របស់​កម្ពុជា​

​ប្រភព​បញ្ជាក់ថា​ខ្សែភាពយន្ត​ខាងលើនេះ​រួមមាន “​រឿង​ក្រុម​នារី​ខ្យល់​គួច​” ជា​ប្រភេទ​រឿង​បាល់ទាត់​បែប​កំប្លែង “​រឿង ប្រតិបត្តិការ​សមុទ្រ​ក្រហម​” ជា​ប្រភេទ​រឿង​សង្គ្រាម​ដោយមាន​ឆាកប្រយុទ្ធ​គ្នា​ដើម្បី​ជម្លៀស​ជនជាតិ​ចិន ។​“​រឿង​ខ្យល់​បាត​ព្រែក​”​ជា​ប្រភេទ​រឿង​អប់រំ​ក្នុង​ក្រុមគ្រួសារ​…​។​ល​។​ប្រជាជន​កម្ពុជា​ទស្សនា​នូវ​ខ្សែភាពយន្ដ​ដ៏​ល្អ​ស្រស់បំព្រង​គ្រប់​ឈុត​គ្រប់​ឆាក​។​

គួររម្លឹកថា​ព្រឹត្តិការណ៍ “​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​ខ្មែរ​ដ៏​ឆ្នើម​” នេះ បានចាប់ផ្ដើម​ដំណើរការ​តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ ដោយ​ក្រុមការងារ​ចាក់​បញ្ចាំងភាពយន្ត​ដែល​មកពី​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន បានធ្វើ​ដំណើរ​ទៅកាន់​១៤​ខេត្ត​ក្រុង​រាជធានី​នៃ​ប្រទេស​កម្ពុជា និង​បាន​ចូលទៅ​ដល់ទី​ជនបទ​ដាច់ស្រយាល សហគមន៍ សាលារៀន បន្ទាយ​យោធា និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម ព្រមទាំង​បាន​ចាក់​បញ្ចាំង​នូវ​ភាពយន្ត​ចិន​-​ខ្មែរ​ដ៏​ឆ្នើម​ចំនួន​ជាង​១០​រឿង និង​មាន​ចំនួន​២៤​លើក ដែលមាន​ប្រជាជន​លើសពី​បួន​ម៉ឺន​នាក់​បាន​ចូលរួម​ទស្សនា​។ យើង​សង្ឃឹមថា​តាមរយៈ​ភាពយន្ត​ទាំងនេះ នឹង​អាចធ្វើឱ្យ​លោកអ្នក​កាន់តែ​ស្រឡាញ់​និង​ចូលចិត្ត​មាតុភូមិ​ខ្មែរ​ដ៏​ចំណាស់​និង​ដ៏​ពិសិដ្ឋ​របស់​យើង​មួយ​នេះ ហើយក៏​អាច​យល់​កាន់តែច្បាស់​អំពី​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ស្ថានភាព​បច្ចុប្បន្ន​របស់​ប្រទេស​ចិន ព្រមទាំង​អាច​ជ្រួតជ្រាប​អំពី​មិត្តភាព​រវាង​ប្រទេស​កម្ពុជា​និង​ចិន ដ៏​សែន​ជ្រាលជ្រៅ​និង​មាន​ប្រវត្តិ​យូរលង់​ណាស់​មកហើយ​ផងដែរ​។ សូម​បងប្អូន​ដែល​រស់​នៅតាម​តំបន់​នីមួយៗ​ចូលរួម​ទស្សនា​ដោយ​សេរី។ ​សូម​អាន​កម្មវិធី​បញ្ចាំង​ដែល​ភ្ជាប់​មកជា​មួយ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម