ពលរដ្ឋ​បដិសេធ​ចំពោះ​ព័ត៌មាន​ផ្សព្វផ្សាយ​ថាៈ​មាន​អ្នក​ជួល​ដីស្រែ​ឱ្យទៅ​ពលរដ្ឋ​វៀតណាម​

1217
ចែករម្លែក

​ដោយៈ​វ៉ៃ​គោ​/​ស្វាយរៀងៈ​ប្រជាកសិករ​ដែល​រស់នៅក្នុង​ឃុំ​ចន្ទ្រា​ស្រុក​ច​ន្ទា​ខេត្តស្វាយរៀង​បានធ្វើការ​បរិ​សេដ្ឋ​ចំពោះ​ការឡើង របស់លោក គង់ ម៉ូ​នី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ តាម​គណនី Facebook ផ្ទាល់ខ្លួន​របស់លោក កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ថា​មានការ​ឃុបឃិត​គ្នា​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ ។

​ក្នុងការ​រៀបចំ​ជួល​ដី​រាប់រយ​ហិកតា​ទៅ​ឲ្យ​វៀតណាម​ធ្វើស្រែ​ចំការ​ដោយ​ក្នុង​មួយ​ហិកតា​មានតម្លៃ​ប្រមាណ​១​លាន​រៀល​នៅ​ស្រុក​ចន្ទ្រា​ខេត្តស្វាយរៀង​និង​សូមឱ្យ​ម្ចាស់​facebook​នេះ​ធ្វើ​កែតម្រូវ​ឡើងវិញ​។

​បើតាម​ប្រជាពលរដ្ឋ​ឈ្មោះ​អៀ​សារិទ្ធ​រស់នៅ​ភូមិ​គោក​តែ​ក​ឃុំ​ចន្ទ្រា​ស្រុក​ចន្ទ្រា​ខេត្តស្វាយរៀង​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​ថា​សព្វថ្ងៃ​លោក​មាន​មុខរបរ​ធ្វើស្រែ​និង​ចិញ្ចឹមសត្វ​គោក្របី​មាន់​ទា​រួមផ្សំ​ដើម្បី​លើកស្ទួយ​ជីវភាព​ប្រចាំថ្ងៃ​។​

លោក​បាន​អះអាងថា​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចន្ទ្រា​នេះ​ពុំបាន​ជួល​ដីស្រែ​ទៅឱ្យ​ពលរដ្ឋ​វៀតណាម​ធ្វើ​នោះទេ​។​សូម​ធ្វើការ​ប​ដិ​សេដ្ឋ​ចំពោះ​ការចោទប្រកាន់​ពី​បណ្តាញ​facebook​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​។​

​លោក​បាន​បញ្ជាក់ថា​ពល​រដ្ឋ​នៅ​ឃុំ​ចន្ទ្រា​នេះ​ខ​ណះ​ដែល​ដល់​រដូវ​ធ្វើស្រែ​តែងតែ​ទៅ​ទិញស្រូវ​ពូជ​ពី​ប្រទេស​វៀតណាម​ហើយ​អាជីវករ​លក់​ស្រូវពូជ​គេ​បាន​ដឹកស្រូវ​ពូជ​មក​ឲ្យ​ដល់ទី​កន្លែង​រួច​គេ​ក៏​ត្រឡប់​ទៅវិញ​។​ចំពោះ​ការថែទាំ​និង​បច្ចេកទេស​គឺ​លោក​បាន​ជួល​ប្រជាជន​វៀតណាម​មក​បង្ហាត់បង្ហាញ​ដល់​កម្មករ​ខ្មែរ ល្ងាច​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​។​

​ចំណែកឯ​បងស្រី​ឈ្មោះ​នង​ចិន្តា​រស់នៅ​ភូមិ​ចន្ទ្រា​ក៏បាន​បញ្ជាក់ថា​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចន្ទ្រា​នេះ​មិនបាន​ជួល​ដីស្រែ​ទៅឱ្យ​ពលរដ្ឋ​វៀតណាម​ធ្វើស្រែ​នោះទេ​គ្រាន់តែ​ជួល​ខាង​បច្ចេកទេស​ឱ្យមក​បង្ហាត់បង្ហាញ​ក្នុងការ​ធ្វើស្រែ​តែប៉ុណ្ណោះ​ដោយ​ព្រឹក​មក​ល្ងាច​ទៅវិញ​។​

​បើតាម​លោក​អភិបាលស្រុក​ចន្ទ្រា​បានឱ្យដឹងថា​ក្រោយពី​មាន​ព័ត៌មាន​ថា​មាន​ការជួយ​ដីស្រែ​ឱ្យ​ពលរដ្ឋ​វៀតណាម​ដែល​បាន​បង្ហោះ​ជា​សារ​ធា​រណៈ​តាម​បណ្តាញ​សង្គម​facebook​ពី​លោក​គង់​ម៉ូ​លីការ​ប្រធាន​គណបក្ស ឆ​ន្ទះ​ខ្មែរ លោក​បាន​ចាត់តាំង​ក្រុមការងារ​ថ្នាក់ស្រុក ១​ក្រុម ដឹកនាំ​ដោយ​លោក រាជ បុ​ន អភិបាលរង​ស្រុក​បាន​ចុះ​ពិនិត្យ​ករណី​ដែល​លើកឡើងថា​មាន​ជនជាតិ​វៀតណាម​ចូលមក​ជួល​ដីស្រែ​លើទឹក​ដី​ខ្មែរ ។​

​ក្រុមការងារ​របស់​ស្រុក​.​ឃុំ​.​ភូមិ​រួម​និង​អ្នកសារព័ត៌មាន បាន​ចុះ​ដល់ទី​តាំង​ជាក់ស្តែង​ឃើញថាៈ នៅ​ចំណុច​ដីស្រែ​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១​គ​.​ម ពី​បង្គោល​ព្រំដែន​លេខ​២០០ ក្នុង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។​ប្រជាពលរដ្ឋ​ខ្មែរ​ឈ្មោះ ហួត យ៉ិ​ត ភេទ​ប្រុស ជា​អ្នក​ធ្វើស្រែ​។

ក្រុមការងារ​បាន​ពិនិត្យឃើញ​មាន​ខ្ទម​០៣​ខ្នង​ស្រូវពូជ​០២​ពុំនូក​ត្រាក់ទ័រ​០១​គ្រឿង​និង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ស្នាក់នៅ​ទីនោះ​ដើម្បី​បង្កបង្កើនផល​ស្រូវប្រដេញទឹក​ពុំមាន​ជនជាតិ​វៀតណាម​មក​ធ្វើស្រែ​លើដី​ខ្មែរ​ទេ​។​

​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចន្ទ្រា​ស្រុក​ចន្ទ្រា​ក៏បាន​សំណូម​ទៅ​អាជ្ញាធរខេត្ត​ក៏ដូចជា​ក្រសួង​ដែល​ពាក់ព័ន្ធ​សូមជួយ​ជីក​ប្រឡាយទឹក និង​ផ្តល់​គ្រាប់ពូជ​ស្រូវ​ព្រោះ​សព្វថ្ងៃ​ការធ្វើ​ស្រែ​ត្រូវ​ទិញ​ទឹក​ពី​វៀតណាម ទិញ​ពូជស្រូវ​ជី​ថ្នាំ​សំលាប់​សត្វល្អិត​និង​បច្ចេកទេស​របៀប​ធ្វើស្រែ​ការថែទាំ​ក៏ត្រូវ​ជួល​គេ​ដូច្នេះ​គោលបំណង​ដែល​ធំ​ឱ្យ​អាជ្ញាធរ​ជួយ​នោះ​គឺ​ជីក​ប្រឡាយទឹក​និង​ផ្តល់​ពូជស្រូវ​៕S/

​ពលរដ្ឋ​បដិសេធ​ចំពោះ​ព័ត៌មាន​ផ្សព្វផ្សាយ​ថាៈ​មាន​អ្នក​ជួល​ដីស្រែ​ឱ្យទៅ​ពលរដ្ឋ​វៀតណាម​

ទីតាំងផ្សាយពាណិជ្ជកម្ម