សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ម្នាក់​ផឹកស្រា​ស្រវឹង​ដើរ​បង្កបញ្ហា​តាមផ្លូវ​សាធារណៈ​

708
ចែករម្លែក

​ដោយ​បាយ័ន​/​ឧ​ត្ត​រ​មាន​ជ័​យៈ​ជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង បានធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​យុវជន​រូបនោះ​ផឹកស្រា​ស្រវឹង​ហើយ​ដើរ​រករឿង​គេ​តាមផ្លូវ​សាធារណៈ ។​ការឃាត់ខ្លួន​យុវជន​ខាងលើនេះ​គឺ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២០ ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​បាន​និយាយថា​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​ម្នាក់​ឈ្មោះ មាស សាវុធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ស្លែង​ពណ៌ ឃុំ​ត្រពាំង​តាវ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​សមត្ថកិច្ច​បាន​បន្តទៀត​ថា​មូលហេតុ​គឺ​យុវជន​រូបនោះ​បាន​ផឹក​ស្រវឹង​ដើររក​រឿង​គេ​តាមផ្លូវ​សាធារណៈ​។​បច្ចុប្បន្ន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ស្រុក​អន្លង់វែង​បានធ្វើ​ការអប់រំ​និង​ធ្វើ​កិច្ចសន្យា​រួច​អោយ​វិលត្រឡប់​ទៅកាន់​លំនៅស្ថាន​វិញ​៕S/

ផឹក​ស្រវឹង​ដើររក​រឿង​គេ​តាមផ្លូវ​សា​ធា​រណះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​៕​បាយ័ន​

ទីតាំងផ្សាយពាណិជ្ជកម្ម