ប្រធានាធិបតី​ចិន ធ្វើដំណើរ​ទៅ​ព័រ​ទុយ​ហ្គា​ល់​ខណៈដែល​ឥទ្ធិពល​ចិន​ធ្វើឱ្យ​ដៃគូ​អឺរ៉ុប​ព្រួយបារម្ភ​

1865
ចែករម្លែក

លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានទៅដល់ប្រទេសព័រទុយហ្គាល់នៅថ្ងៃអង្គារទី៤ខែធ្នូសម្រាប់ដំណើរទស្សនកិច្ច២ថ្ងៃដើម្បីពង្រឹងចំណងទាក់ទង ចំពេលដែលមានការព្រួយបារម្ភរបស់បណ្តាប្រទេសជាច្រើននៅអឺរ៉ុបចំពោះឥទ្ធិពលរបស់ចិនដែលកើនឡើងនៅទ្វីបនេះ។

បន្ទាប់ពីដំណើរទស្សនកិច្ចទៅប្រទេសអេស្ប៉ាញកាលពីសប្តាហ៍មុននោះ ក្នុងការស្ថិតនៅរយៈពេល២ថ្ងៃរបស់លោកនៅប្រទេសព័រទុយហ្គាល់នេះ ប្រធានាធិបតីចិនរូបនេះ នឹងជួបជាមួយប្រធានាធិបតីព័រទុយហ្គាល់ លោក ម៉ាសេឡូ រ៉េបេលូ ដេស៊ូសានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនអំពីកិច្ចសហប្រតិបត្តិការ។

មួយក្នុងចំណោមកិច្ចព្រមព្រៀងទាំងនោះ គឺការលើកឡើងអំពីកំពង់ផែសាយនីស(Sines) របស់ព័រទុយហ្គាល់នៅក្នុងអ្វីដែល ចិនហៅថា ” ផ្លូវសូត្រថ្មី” ជាគំនិតផ្តួចផ្តើមមួយ ដែលផ្តល់លុយកម្ចីសម្រាប់កសាងផ្លូវថ្នល់និងផ្លូវរថភ្លើង និង កំពង់ផែជាច្រើននៅទូទាំងអាស៊ី អឺរ៉ុប និង អាហ្វ្រិក។

កាលពីថ្ងៃអាទិត្យ កាសែតព័រទុយហ្គាល់បាននិយាយថា លោក ស៊ី ជីនពីង បានថ្លែងបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងចិនជាមួយព័រទុយហ្គាល់​ ដែលជាផ្នែកមួយនៃបណ្តាញដ៏ធំឡើងនៃចំណងទាក់ទងពាណិជ្ជកម្មរវាងប្រទេសទាំង២៕ដោយ៖សុខា/SN

លោក ស៊ី ជីនពីង បានទៅដល់ប្រទេសព័រទុយហ្គាល់នៅថ្ងៃអង្គារទី៤ខែធ្នូសម្រាប់ដំណើរទស្សនកិច្ចដ២ថ្ងៃដើម្បីពង្រឹងចំណងទាក់ទង

ទីតាំងផ្សាយពាណិជ្ជកម្ម