គីម​ឈឺ​មាន​ប្រសិទ្ធភាព​បង្ការ​ជំងឺមហារីក​ពោះវៀនធំ​

1928
ចែករម្លែក

​តាម​អ្នកជំនាញការ​បាន​ឲ្យ​ដឹង គីម​ឈី ផ្ទុក​បាក់តេរី​មាន​ប្រយោជន៍​យ៉ាងច្រើន​ដែល​អាច ជួយ​រំលាយ​អាហារ​បានល្អ​, ប្រឆាំង​ជំងឺ​រលាក​ផ្លូវ​ពោះវៀន និង​ថែមទាំង​មាន​ប្រសិទ្ធភាព​បង្ការ​ជំងឺមហារីក ។​

​ពួក​វេជ្ជបណ្ឌិត និង​អ្នកស្រាវជ្រាវ​ល្បីៗ​នៅ​កូរ៉េ បាន​អះអាង​យ៉ាងច្រើន​អំពី​គុណប្រយោជន៍​ដ៏​អស្ចារ្យ​របស់ គីម​ឈី ដែលជា អាហារ​ប្រពៃណី​របស់​កូរ៉េ ។​

​តាម​បណ្ឌិត ចេ​ហូ ហា (Jaeho Ha ) នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ គីម​ឈី ពិភពលោក​បាន​ឲ្យ​ដឹងថា គីម​ឈី ត្រូវបានធ្វើ​ពី​ស្ពៃបូកគោ​, ខ្ទឹមស​, ខ្ទឹមក្រហម ម្ទេស -​បន្លែ​ទាំងនេះ​សុទ្ធតែ​ល្អ​សម្រាប់​សុខភាព ។ ក៏ដូចជា​យ៉ា​អួ​ដែរ​, ក្រោយពេល​ឡើង​មេ គីម​ឈី នៅមាន​ពពួក​អង់​ហ្ស៊ី​ម​បាក់តេរីរ​ស់មាន​ប្រយោជន៍​ដូចជា Probiotic ។​

​ពុំ​ត្រឹមតែ​អាហារ​ដ៏​ឆ្ងាញ់​ពិសា​, គីម​ឈី នៅ​ផ្ទុក​កាឡូរី​យ៉ាង​ទាប និង​សម្បូរ​ដោយ​ជាតិ​សរសៃ​, ដូច្នេះ វា​ជួយ​ឲ្យ​ដំណើរ​ការរំលាយ​អាហារ ក្នុង​សរីរាង្គ​ប្រព្រឹត្តទៅ​ងាយស្រួល និង​លឿន​ជាង ។​

​លោក​បណ្ឌិត​បាន​ឲ្យ​ដឹងថា ពេល​បរិភោគ គីម​ឈី នោះ​លទ្ធភាព​ត្រូវ​ស្ត្រូ​ក និង​កើត​ជំងឺ​សរសៃឈាម​បេះដូង នឹង​ថយចុះ ព្រោះ​គីម​ឈី ផ្ទុក​ខ្ទឹមស ហើយ​ខ្ទឹមស​ជា​អាហារ​មាន​ទាំង allicin និង Selen, ទាំង​២​នេះ​ជា​សារជាតិ​ទប់ស្កាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ និង​ការកកើត​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម