​បញ្ជូន​ជនសង្ស័យ​១៥​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

651
ចែករម្លែក

ដោយៈ​ចាន់តូ​ភ្នំពេញៈ​នៅ​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ១៥​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម និង​ក្រាម​ពណ៌​ស​ថ្លា ៩៥​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​)​។ ពួកគេ​ទាំង ១៥​នាក់​នេះ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ។​

​ក្រោយពេល​ធ្វើការ​សាកសួ​រ​តាម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​ចម្លើយសារភាព​របស់​ពួកគេ​ទាំង ១៥​នាក់ បញ្ជាក់​ឲ្យ​ឃើញថា​ពួកគេ​ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ពិត​ករណី​គ្រឿងញៀន​ពិតប្រាកដ​មែន​។​ទើប​សមត្ថកិច្ច​អាវុធហត្ថ​បាន​ប្រមូល​វត្ថុតាង​និង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕S/​

​បញ្ជូន​ជនសង្ស័យ​១៥​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ទីតាំងផ្សាយពាណិជ្ជកម្ម